31 C
Phnom Penh
Saturday, July 27, 2024

ក្នុងរយៈពេល១សប្តាហ៍ត្រីងាប់ជិត ៤០០តោន ដោយសារអាកាសធាតុក្តៅពេក

ខេត្តកំពង់ឆ្នាំង គិតត្រឹមរសៀលថ្ងៃទី០៦ ខែមេសា នេះបរិមាណផលត្រីដែលងាប់ដោយសារអាកាសធាតុក្តៅ មានប្រមាណជិត ៤០០តោននេះបើតាមការបូកសរុបរបស់មន្ត្រីជលផលនៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ត្រីចិញ្ចឹមក្នុងបែរក្នុងភូមិចុងកោះសង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំងមានចំនួន ១៦០ បែ ។ចំពោះផលប៉ះពាល់ដែលបណ្ដាលមកពីអាកាសធាតុក្តៅ និងមានទឹកភ្លៀងធ្លាក់កក់ខែមួយមេផងបានបណ្ដាលឲ្យងាប់ត្រី ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមេសា មានចំនួនសរុបចំនួន ៣៦២តោន។ ដែលក្នុងនោះរួមមានត្រីខ្យាមានចំនួន ៩០បែ  ងាប់អស់ ២៧០ តោន. ត្រីឆ្ដោរ ចំនួន ២៥ បែ ងាប់អស់ ២៥តោន .ត្រីចម្រុះ មានត្រីឆ្ពិន ត្រីព្រលូង ត្រីសណ្ដាយ ត្រីប្រា សរុប ៤៥ បែ បានងាប់អស់ ៦៧ តោន។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថាគិតត្រឹមរសៀលថ្ងៃទី ០៦ ខែមេសានេះស្ថានភាពបានធូរស្រាលហើយដោយសារតែម្ចាស់ បែ ត្រីទាំងនោះបានអូសបែរត្រីរបស់ខ្លួនចេញពីកន្លែង ចិញ្ចឹមយកមកដាក់នៅ ទីទឹកជ្រៅនិងអូសចុះឡើងៗ ចំណែកខ្លះទៀតបានប្រើម៉ាស៊ីនបាញ់ខ្យល់អុកស៊ីសែនបញ្ចូលក្នុងបែរ។

ក្រុមអាជីវករជាអ្នកចិញ្ចឹមត្រីទាំងនោះបានសំណូមពរដល់អាជ្ញាធរខេត្តសូមឲ្យពួកគាត់ដាក់បែត្រីទាំងនោះនៅទីទឹកជ្រៅជាបណ្ដោះអាសន្នទម្រាំដល់ពេលចាប់ត្រីលក់។
គួរបញ្ជាក់ដែរថាចំពោះត្រីដែល បានងប់ពួកគាត់ខ្លះក៏ចែកឱ្យអ្នកជិតខាងប្រឡាក់ ធ្វើប្រហុក ផ្អក ខ្លះទៀតក៏មកយកលក់នៅទីផ្សារក្នុងតម្លៃថោក ។ចំណែកឯត្រីខ្លះទៀតទើបងាប់ថ្មីៗបានក្លាសេ ចូលលក់ក្នុងទីផ្សារ និងដឹកចេញទៅក្រៅខេត្ត ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img