30 C
Phnom Penh
Saturday, July 27, 2024

ក្នុងរយ:ពេលតែ ៧ថ្ងៃប៉ុណ្ណោះ ប្រទេសថៃមានអ្នកឆ្លងចំនួន ១៤៤.៦០៨នាក់ ខណ:ដែលគណ:កម្មការចំពោះកិច្ចកូវីដថៃ សារភាពថាការចាក់វ៉ាក់សាំងមានការយឺតយ៉ាវ

ស្តាប់អត្ថបទជាសម្លេង

គ្រាន់តែរយ:ពេលតែ ៧ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ សីហា នៅប្រទេសមានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៤៤.៦០៨នាក់។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ
ប្រទេសថៃមានអ្នកឆ្លងកូវីដចំនួន ២២.៧៨២នាក់ អ្នកបាត់បង់ជីវិតដោយសារតែកូវីដចំនួន ១៤៧នាក់។ សរុបអ្នកឆ្លងនៅក្នុងប្រទេសថៃសរុបចំនួន ៨៣៩.៧៧១នាក់ សរុបអ្នកស្លាប់ទាំងអស់
ចំនួន ៦.៩៤២នាក់។


ដូច្នេះហើយ ធ្វើអោយប្រទេសថៃជាប់ចំណាត់ថ្នាក់លេខរៀងទី៣៥ ក្នុងចំនួនប្រទេសដែលឆ្លងក្នុងសកលលោក។ ខណ:ដែលប្រទេសសហរដ្ឋអាមេរិចជាប់ចំណាត់ថ្នាក់លេខ១ ដោយមានអ្នកឆ្លងសរុប
ចំនួន ៣៦.០៥៥.០០២នាក់ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ ដោយមានអ្នកឆ្លងសរុបចំនួន ៣២.០៣៦.៥១១នាក់ និងប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានអ្នកឆ្លងសរុប
ចំនួន ២០.២១២.៦៤២នាក់។

ជាមួយគ្នានេះផងដែរ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលនៃគណ:កម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំនិងកូវីដ-១៩នៅថៃ បានចេញមកសូមទោសដល់សាធារណ:ជនកាលពីថ្ងៃទី១១ សីហា ម្សិលមិញថា÷
ស្ថានការណ៍កូវីដនៅប្រទេសថៃកើនឡើងជាលំដាប់ជាហេតុធ្វើអោយមានការពិបាកក្នុងការទប់ស្កាត់ ដូច្នេះហើយសូមប្រជាពលរដ្ឋថៃទាំងអស់មេត្តាចូលរួមសហការណ៍ ក្នុងការការពារ
និងទប់ស្កាត់ទាំងអស់គ្នា។ ហើយអ្នកនាំពាក្យនៃមជ្ឈមណ្ឌលនៃគណ:កម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំនិងកូវីដ-១៩នៅថៃបានបន្តទៀតថា ចំពោះការចាក់វ៉ាក់សាំងពិតជាមានការយឺតយ៉ាវមែន។
សរុបចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩នៅថៃ ដូសទី១ទាំងអស់ មានចំនួន ១៦.៧០១.៤២៨ ដូស និងដូសទី២ មានចំនួន ៤.៦៩២.០៣០ដូស៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img