31 C
Phnom Penh
Sunday, October 6, 2024

កំពង់ផែសេះស ខេត្តកែប មានសមត្ថភាពផ្ទុកទំនិញដឹកចេញចូលដល់ទៅ ១ ០០០តោន

ខេត្តកែប៖ គម្រោងសាងសង់ចំណតជលយាន្តសេះស ឬ (កំពង់ផែសេះស) ដែលជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប គឺជាការវិនិយោគរួមគ្នារវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១៥ឆ្នាំ មានសមត្ថភាពឱ្យសាឡាងដឹកទំនិញចេញចូលបាន ក្នុងរង្វង់ពី ១០តោន ទៅ ១០០០តោន។

កំពង់ផែនេះ គ្រោងចំណាយថវិកាក្នុងការសាងសង់ជិត ២លានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិអូរក្រសារ សង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប ដែលគ្រោងបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២៣។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់សារជាថ្មីថា ផែសេះសនឹងដំណើរការសាងសង់នាពេលឆាប់ៗនេះ បច្ចប្បន្នជ្រលងទឹកដែលប្រជានេសាទកំពុងប្រើរាល់ថ្ងៃមាន សភាពតូច ដូចនេះចាំបាច់ត្រូវមានការកាយពង្រីកផ្លួវទឹក ឱ្យមានជម្រៅជ្រៅ និងធំជាងមុន ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យសាឡាងចេញចូលបាន។

លោកបានបញ្ជាក់ថា ទម្ងន់នៃការដឹកជញ្ជូននៅទីតាំងនេះ ក្នុងរង្វង់ចន្លោះពី១០ ទៅ១ ០០០តោន ដែលទំនិញចាំបាច់នោះគឺធ្យូងថ្ម សម្រាប់បម្រើឱ្យរោងចក្រស៊ីម៉ង់ធំៗ០២ នៅខេត្តកំពត ក្នុងនោះកំពង់ផែនេះ ក៏នឹងមានលទ្ធភាពអាចនាំចេញ និងនាំចូលទំនិញនានា តាមបណ្តាប្រទេសជិតខាងរបស់យើងផងដែរ៕

អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img