26 C
Phnom Penh
Saturday, July 27, 2024

កំពង់ផែដឹកទំនិញសេះស ខេត្តកែប នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែកញ្ញានេះ

កែប៖ ចំណតជលយាន្តសេះស ឬកំពង់ផែសេះសដែលជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប ជាការវិនិយោគរួមគ្នារវាងរដ្ឋ និងឯកជន នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅពាក់កណ្តាលខែកញ្ញានេះ។

កំពង់ផែនេះ មានសមត្ថភាពឱ្យសាឡាងដឹកទំនិញចេញចូលបាន ក្នុងរង្វង់ពី១០តោន ទៅ ១០០០តោន ដែលគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ២លានដុល្លា។ 

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ដែលមានប្រកាសនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ផ្អែកលើការសិក្សាវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតជលយាន្ត (កំពង់ផែសះស) ដោយគណៈកម្មការចម្រុះទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តគម្រោងវិនិយោគសាងសង់ ចំណតដលយាន្ត (កំពង់ផែស) នេះមានគោលបំណងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់របស់ប្រជាពលរដ្ឋនៅក្នុង ខេត្តកែប។ 

គួរបញ្ជាក់ថា ចំណតជនយាន្តសេះស ដែលគ្រោងនឹងដាក់ឱ្យអនុវត្តន៍គម្រោងនាពេលខាងមុខនេះ បម្រើឱ្យការដឹកទំនិញចាំបាច់នោះគឺធ្យូងថ្ម សម្រាប់បម្រើឱ្យរោងចក្រស៊ីម៉ង់ត៍ធំៗ ២ នៅខេត្តកំពត ក្នុងនោះកំពង់ផែនេះ ក៏នឹងមានលទ្ធភាពអាចនាំចេញ នាំចូលទំនិញនានា តាមបណ្តាប្រទេសជិតខាងរបស់យើងផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img