30 C
Phnom Penh
Saturday, July 27, 2024

កំពង់ឆ្នាំងមិនទាន់ធូរស្រាលទេ! ថ្ងៃនេះរកឃើញអ្នកវិជ្ជមាន ២៥នាក់ និងស្លាប់០១នាក់ ដោយសារជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

កំពង់ឆ្នាំង៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន២៥នាក់ បន្ថែមទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ០១នាក់ បានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ ដែលទើបនឹងរកឃើញថ្មីទាំង២៥នាក់នេះ ជាអាជីវករ កសិករ កម្មករ បុគ្គលិករោងចក្រ សិស្ស និងអ្នកដឹកបន្លែ។

ដោយឡែកអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវិដ-១៩ ឈ្មោះ ម៉ន សំអាត ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិពាមល្វែក ឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល។

រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣.១៤៨នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន២.៦៩៤នាក់ ស្លាប់ចំនួន៩៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៦០នាក់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img