30 C
Phnom Penh
Tuesday, October 8, 2024

កំណាត់ផ្លូវជាច្រើនខ្សែនៅក្រុងបានលុងរងការខូចខាត ពុំទាន់មានការជួសជុលឬស្ថាបនា នៅឡើយ

ស្តាប់អត្ថបទជាសំឡេង

រតនគិរី៖ ផ្លូវជាច្រើនខ្សែក្នុងក្រុងបានលុងរងការខូចខាត ដោយពុំទាន់មានការជួសជុលនៅឡើយ ជាពិសេសផ្លូវនៅជុំវិញបឹងកន្សែងដែលជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវមកពីបណ្តាខេត្ត-រាជធានីភ្នំពេញដែលមកកម្សាន្ត។

បើតាមក្រុមពលរដ្ឋមានលំនៅដ្ឋានក្នុងក្នុងតំបន់នោះបានត្អូញត្អែរប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១នេះចាប់តាំងពីរដ្ឋបាលខេត្តដាក់គ្រឿងចក្រឈូសឆាយពង្រីកផ្លូវនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅរហូតមកដល់បច្ចុប្បន្នការស្ថាបនាពង្រីកផ្លូវត្រូវបានផ្អាកទាំងស្រុងពោលគឺទុកមេម៉ាយចោល។

ក្រុមពលរដ្ឋបន្តថាដោយសារការឈូសឆាយរួចមិនស្ថាបនាផ្លូវនោះបណ្តាលឲ្យពួកគាត់ជួបការលំបាកខ្លាំងលើបញ្ហាជីវភាពព្រោះគ្មានភ្ញៀវណាមួយចេញ-ចូលដូចមុនទៀតទេ ហើយគួបផ្សំនឹងបញ្ហាបរិបទកូវីដ១៩ថែមទៀតផង។

ទាក់ទិនទៅនឹងករណីនេះ លោកនាង សំអាតនាយករដ្ឋបាលខេត្តរតនគិរីកន្លងទៅបានប្រាប់ឲ្យដឹងយ៉ាងខ្លីថាសូមឲ្យសួរទៅលោកផាត់ សុភាប្រធានការិយាល័យហិរញ្ញវត្ថុនៃមន្ទីរហិរញ្ញវត្ថុខេត្តរតនគិរី។ ដោយឡែកលោកផាត់ សុភាឆ្លើយបន្តថាការស្ថាបនាផ្លូវក្នុងបានលុងឡើងវិញសូមឲ្យសួរទៅខាងវិស្វករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ រីឯលោក ឃឹម រមនី អនុប្រធានមន្ទីរ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសស្ពាន,លូ,ផ្លូវថ្នល់កន្លងមកបញ្ជាក់ឲ្យដឹងថាសូមឲ្យសួរទៅខាងលោកផាត់ សុភាវិញចុះ។

សូមបញ្ជាក់ថាផ្លូវជុំវិញបឹងកន្សែងនិងផ្លូវក្រុងបានលុងជាច្រើនខ្សែជាគម្រោងរបស់រដ្ឋបាលខេត្ត។នេះជាការឲ្យដឹងពីលោក ងិន ណែល អភិបាលក្រុងបានលុងកាលពីពេលកន្លងទៅ។

តែទោះបីជាយ៉ាងណាក៏ដោយក្រុមអាជីវករនិងបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក បញ្ហាការធ្វើដំណើរក្នុងក្រុងបានលុងនិងប្រកបរបរលក់ដូរជុំវិញបឹងកន្សែងសុំណូមពរដល់អាជ្ញាធរខេត្តសូមជួយពន្លឿនការស្ថាបនាផ្លូវក្នុងក្រុងបានលុងនិងតំបន់ទេសចរណ៍ជុំវិញបឹងកន្សែងឲ្យមានសោភ័ណនិងអនាម័យដើម្បីទាក់ទាញភ្ញៀវក្នុងស្រុកនិងមកពីបណ្តាខេត្តផ្សេងៗ មកកម្សាន្តឡើងវិញដើម្បីជួយឲ្យក្រុមពួកគាត់រស់នៅជុំវិញបឹងកន្សែងអាចប្រកបរបរលក់ដូរមានជីវភាពប្រសើរជាងនេះ។

ដោយឡែកលោកសាយ សាមានប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីកន្លងទៅបញ្ជាក់ឲ្យដឹងថាផ្លូវដែលគ្រប់គ្រង,ជួសជុលថែទាំមានផ្លូវជាតិនិងផ្លូវខេត្តជាដែនសមត្ថកិច្ចរបស់គាត់,តែផ្លូវច្រើនខ្សែក្នុងបានលុងជាដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img
spot_img