30 C
Phnom Penh
Saturday, July 27, 2024

កូរ៉េខាងត្បូងសន្យារក្សាទំនាក់ទំនងរឹងមាំជាមួយអ៊ុយក្រែនតែចង់មានទំនាក់ទំនងល្អជាមួយរុស្ស៊ីដែរ

ក្នុងនាមជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយ កូរ៉េខាងត្បូងត្រូវបានសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តអឺរ៉ុប អឺរ៉ុបទទូច សុំជាយូរមកហើយ ឱ្យប្រឹងប្រែង បន្ថែមដើម្បីជួយ ទីក្រុង កៀវ។ ប៉ុន្តែ លោក Yoon បានប្រាប់អ្នកសារព័ត៌មានថាទីក្រុងសេអ៊ូល នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថានឹងមិនផ្តល់អាវុធសម្លាប់ជីវិតមនុស្សទៅឱ្យប្រទេស ដែលកំពុងមានសង្គ្រាម ឬជម្លោះនោះទេ។ លោកបន្តថាប្រទេសរបស់លោកកំពុងប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌និងជំនួយសម្រាប់ស្ថាបនាប្រទេសឡើងវិញ ទៅឱ្យអ៊ុយក្រែន ស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ មិនតែប៉ុណ្ណោះ បើតាមលោក Yoon ទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយរុស្ស៊ី កំពុងមានភាពរកាំរកូសដោយសារតែអ្វីដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន អះអាងថាការបញ្ជូនអាវធពីកូរ៉េខាងជើងទៅឱ្យរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន។ «ការនាំចេញអាវុធរបស់កូរ៉េខាងជើង មិនត្រឹមតែគាំទ្រដល់សង្គ្រាម ខុសច្បាប់ក្នុងទំនាក់ទំនងជាមួយអ៊ុយក្រែនប៉ុណ្ណោះទេតែវាក៏បានរំលោភបំពានផងដែរលើដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Yoon។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img