30 C
Phnom Penh
Saturday, July 27, 2024

កូរ៉េខាងត្បូងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញនៅខែតុលា

ស្តាប់អត្ថបទជាសម្លេង

ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជម្រុញចាប់ពីខែតុលាក្នុងគ្រាដែលករណីឆ្លងកើនឡើងនិងមានការព្រួយបារម្ភថាប្រសិទ្ធភាពរបស់វ៉ាក់សាំងថយចុះ។

ផែនការនេះនឹងចាប់ផ្តើមនៅពេលដែល៧០%នៃពលរដ្ឋកូរ៉េខាងត្បូងសរុបបានចាក់វ៉ាក់សាំងពេញលេញស្របតាមគោលដៅដែលបានកំណត់។

ទីភ្នាក់ងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងកូរ៉េបាននិយាយថា ការចាក់ដូសជម្រុញត្រូវបានផ្តល់អាទិភាពទៅឲ្យអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬក្រុមមនុស្សដែលមានហានិភ័យខ្ពស់។ 

លោកប្រធានាធិបតី មូន ជេអ៊ីន (Moon Jae-in) បានប្រាប់ក្រុមជំនួយការកំពូលរបស់លោកកាលពីថ្ងៃចន្ទថា «យើងនឹងចាប់ផ្តើមចាក់ដូសជម្រុញដល់ក្រុមមនុស្សមានហានិភ័យខ្ពស់ដូចជាមនុស្សចាស់ និងគ្រូពេទ្យ ហើយនឹងពង្រីកយុទ្ធនាការនេះជាបន្តបន្ទាប់ស្របទៅតាមការណែនាំរបស់ក្រុមអ្នកជំនាញ» ។

បើទោះបីជាអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវម្តងហើយម្តងទៀតឲ្យពន្យារពេលការចាក់ដូសជម្រុញយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសជាច្រើនកំពុងចាប់ផ្តើមដំណើរការហើយដោយលើកឡើងពីការថយចុះនៃប្រសិទ្ធភាពរបស់វ៉ាក់សាំង។

កូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងរលកឆ្លងដ៏អាក្រក់បំផុតនៃជំងឺកូវីដ-១៩ចាប់តាំងពីដើមខែកក្កដាដោយធ្វើឲ្យករណីឆ្លងប្រចាំថ្ងៃកើនឡើងខ្ពស់។ កាលពីថ្ងៃចន្ទគេបានរកឃើញអ្នកឆ្លងថ្មីចំនួន១,៣៧២នាក់ធ្វើឲ្យចំនួនសរុបកើនដល់២៥១,៤២១នាក់ក្នុងនោះមានអ្នកស្លាប់សរុបចំនួន២,២៨៥នាក់។

គិតត្រឹមថ្ងៃចន្ទ យ៉ាងហោច៥៦.៥%នៃពលរដ្ឋកូរ៉េខាងត្បូងសរុបចំនួន៥២លាននាក់បានចាក់វ៉ាក់សាំងយ៉ាងហោច១ដូស និង២៩.៦%បានចាក់ពេញលេញ៕

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img