30 C
Phnom Penh
Saturday, July 27, 2024

កូរ៉េខាងជើងអះអាងពីការបាញ់សាកល្បងមីស៊ីល និងប្តេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ

កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះបានចេញមុខអះអាងថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលីស្ទីគយុទ្ធសាស្ត្រមួយគ្រាប់ ខណៈដែលលោក គីម ជុងអ៊ុន ក៏បានប្តេជ្ញាដែរថា នឹងបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសខ្លួន។ ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលបាលិស្ទីគយុទ្ធសាស្ត្រ កាលពីថ្ងៃសុក្រ ទៅកាន់សមុទ្រខាងកើត ដែល ត្រូវបានគេស្គាល់ថា ជាសមុទ្រជប៉ុន នៅក្នុងបេសកកម្មដើម្បីវាយតម្លៃភាពត្រឹមត្រូវ និងភាពជឿជាក់ នៃប្រព័ន្ធរុករកស្វយ័តថ្មីមួយ។នាឱកាសនោះដែរ លោក គីម បានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំង ចំពោះការសាកល្បងនេះ។ នៅថ្ងៃសុក្រដដែល ប្អូន ស្រីដ៏មានឥទ្ធិពលរបស់លោកគឺ គីម ជុងអ៊ុន គឺអ្នកនាង គឹម យ៉ូជុង បានចេញមុខនិយាយថា មីស៊ីលយុទ្ធសាស្ត្ររបស់កូរ៉េជើងមានគោលដៅតែមួយគត់ គឺដើរតួនាទីជាវត្ថុសម្រាប់ទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាពីសំណាក់កូរ៉េខាងត្បូង ហើយអ្នកនាងក៏បានបដិសេធផងដែរ នូវការចោទប្រកាន់ថា “ទីក្រុងព្យុងយ៉ាងនាំចេញសព្វាវុធទាំងនេះទៅកាន់ប្រទេសរុស្ស៊ី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img