30 C
Phnom Penh
Saturday, July 27, 2024

កូរ៉េខាងជើងសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីរថភ្លេីង​

ស្តាប់អត្ថបទជាសម្លេង

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជេីង​ នៅថ្ងៃព្រហស្បតិ៍នេះ​ បានរាយការណ៍ថា​ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ចេញកាលពីថ្ងៃពុធនោះ​ គឺជាការសាកល្បងមីស៊ីលបាញ់ចេញពីរថភ្លេីងដែលត្រូវបានអភិវឌ្ឍឡើងដើម្បីត្រៀមទប់ទល់ប្រឆាំងនឹងកម្លាំងណាដែលគំរាមកំហែងដល់ប្រទេសកូរ៉េខាងជេីង។ 

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានរាយការណ៍ថា​ មីស៊ីលនោះបានហោះក្នុងចម្ងាយ ៨០០គីឡូម៉ែត្រមុនពេលធ្លាក់ចំគោលដៅស្ថិតនៅក្នុងឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង។

នៅក្នុងរូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ​ គេឃេីញមីស៊ីលមួយដេីមកំពុងហោះចេញ និងអណ្តាតភ្លើងចេញពីដំបូលរថភ្លើងដែលចតនៅលើផ្លូវនៅក្នុងតំបន់ភ្នំមួយកន្លែង។ 

អាជ្ញាធរកូរ៉េខាងត្បូង​ និងជប៉ុនបាននិយាយថា​ កូរ៉េខាងជេីងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់កាលពីថ្ងៃពុធ​ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជេីងបានសាកល្បងមីស៊ីលស្វ័យនាំផ្លូវមួយគ្រាប់ដែលក្រុមអ្នកវិភាគបាននិយាយវាអាចមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរ។

គួរកត់សម្គាល់ថា​ ការបាញ់មីស៊ីលចេញពីរថភ្លេីងរបស់កូរ៉េខាងជើងនោះបានធ្វេីឡើងនៅថ្ងៃតែមួយដែលកូរ៉េខាងត្បូងបានសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងមិនបានរាយការណ៍ថាតើមេដឹកនាំកូរ៉េខាងជេីង​ លោក​ គីម​ ជុងអ៊ុន​ (Kim Jong Un) បានទៅត្រួតពិនិត្យមេីលការបាញ់សាកល្បងមីស៊ីលនេះដែរឬទេ​៕

អត្ថបទ នឹងរូបភាពដោយ៖​ Puthinews

អានបន្ត

spot_img