30 C
Phnom Penh
Saturday, July 27, 2024

កូនលោកផ្កាយ៣ ឈ្មោះស៊ាន ដាក់គ្រឿងចក្រជាច្រើនសម្រុកជីកកាយប្រឡាយក្នុងបាតបឹងទន្លេសាបនៅតំបន់កំពង់ឃ្លាំង គ្មានអ្នកហ៊ានបង្ក្រាប

សៀមរាប÷ ប្រជាពលរដ្ឋក្នុងភូមិកំពងឪឃ្លាំង បានឲ្យដឹងថា ដីបាតបឹងទន្លេសាប ក្នុងភូមិអូតាពុធ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប ត្រង់ចំណុចបង្គោលអង់តែនពាមកំពង់ឃ្លាំង កំពុងត្រូវបានបុគ្គលម្នាក់ឈ្មោះស៊ាន ត្រូវជាកូនប្រុសរបស់លោក វ៉ាន់ វិសាល ជាទាហានផ្កាយ៣ បានដាក់គ្រឿងចក្រជាច្រើនគ្រឿង សម្រុកជីកកាយប្រឡាយទឹកក្នុងបាតបឹងទន្លេសាប ហ៊ុពទ្ធ័យកដីធ្វើជាកម្មសិទ្ធិរាប់ពាន់ម៉ែត្រ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប។
ក្រុមប្រជានេសាទដែលចេញចូលឆ្លងកាត់កន្លែងជីកកាយប្រឡាយនៅតំបន់ខាងលើ បានអោយដឹងថា នៅប៉ុន្មានថ្ងៃនេះគេឃើញមានគ្រឿងចក្រជាច្រើនបានជីកដីបាតបឹងទន្លេសាប កាយជាប្រឡាយហ៊ុពទ្ធ័ជាក្រវ៉ាត់រាប់សិបពាន់ម៉ែត្រ។ សកម្មភាពនេះឃើញធ្វើទាំងយប់ទាំងថ្ងៃតែអត់ដែលឃើញអាជ្ញាធរភូមិ.ឃុំ.ពិសេសសមត្ថកិច្ចជំនាញបរិស្ថានឬជលផលមកហាមឃាត់អីសោះ។ ប្រភពអោយដឹងទៀតថា បើតាមដឹងកន្លងមក ការជីកកាយដីឬឈូសឆាយព្រៃនៅតំបន់នេះ មិនដែលមានខាងណាហ៊ានចេញច្បាប់អោយទេ។ អីចឹងការជីកប្រឡាយឡាយនេះ ក៍ប្រហែលមិនមានច្បាប់អនុញាតិនោះដែរ។
ក្រុមប្រជានេសាទខាងលើអោយដឹងទៀតថា តែឮតៗគ្នាថា អ្នកជីកប្រឡាយនៅក្នុងបាតបឹងទន្លេសាបនេះ ឈ្មោះស៊ាន ជាកូនប្រុសមេទាហ៊ានផ្កាយ៣ឈ្មោះវ៉ាន់ វិសាល ដែលជាអ្នកមានអំណាចនៅកំពង់ឃ្លាំងនេះ។ ការជីកហ៊ុពទ្ធ័យកដីដ៍ធំល្វឹងល្វើយក្នុងដែនបឹងទន្លេសាបនេះ បើសិនជាពលរដ្ឋឬអ្នកភូមិកំពង់ឃ្លាំងនេះវិញ មិនបានមួយដង្ហើមចង្រិតទេ គេនឹងមកចាប់យកគ្រឿងចក្រ ហើយវាយខ្នោះម្ចាស់ភ្លាមៗ មិនចាំស្អែកឡើយ។ ប៉ុន្តែបើជាកូនប្រុសលោកផ្កាយ៣អីចឹង ប្រហែលជាគ្មាននណាហ៊ានមកជិតទេមើលទៅ។ តែថាមិនបាន អាជ្ញាធរភូមិ.ឃុំ.ស្រុក.និងសមត្ថកិច្ចពាក់ព័ន្ធ អាចទទួលលាភហើយនាំគ្នាដេកបិតភ្នែកអស់ក៏មិនដឹង។
ប្រភពបន្ថែមថា ប្រសិនបើមានការជីកកាយក្នុងបាតបឹងទន្លេសាបបែបនេះគ្មានការហាមឃាត់ គ្រឿងចក្រទាំងនេះ ក៏អាចបន្តឈូសឆាយព្រៃលិចទឹកនៅចំណុចទាំងនេះទៀតក៏គ្មាននណាមកហាមឃាត់ដែរ អីចឹងទេព្រៃលិចទឹកក្នុងបឹងទន្លេសាបអាចវិនាសហិនហោចនៅថ្ងៃមុខមិនខាន។
ក្នុងនាមជាម្ចាស់បឹងទន្លេសាប ប្រជាពលរដ្ឋក្នុងឃុំកំពង់ឃ្លាំង បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសឯកឧត្តមប្រាក់ សោភណ័ អភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ លើបុគ្គលជាម្ចាស់គ្រឿងចក្រខាងលើ អោយមានប្រសិទ្ធិភាព ដើម្បីរក្សាធនធានធម្មជាតិរបស់ខ្មែរទាំងអស់គ្នា ត្បិតរំពឹងលើសមត្ថកិច្វជំនាញ ហាក់កំពុងត្រូវថ្នាំសណ្តំរបស់ឈ្មួញខាងលើរួចទៅហើយ។


ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានយើង នៅមិនទាន់ទទួលបានការបងស្រាយបំភ្លឺពីសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ អង្គភាពយើងរង់ចាំឆ្លើយតបពីភាគីពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img