26 C
Phnom Penh
Saturday, July 27, 2024

កូនខ្លាឃ្មុំដែលពលរដ្ឋនៅខេត្តកំពង់ស្ពឺប្រគល់ឱ្យក្រុមអភិរក្សកំពុងសង្គ្រោះបន្ទាន់ នៅភ្នំតាម៉ៅ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រុមការងារឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ សហការជាមួយអង្គការ Free the Bears Fund និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺកំពុងជួយសង្គ្រោះកូនខ្លាឃ្មុំរងរបួសជើងដោយសារអន្ទាក់។

លោក វ៉ុន កុម្ភៈ ហៅ ម៉ៅ ជាពលរដ្ឋម្ចាស់ចម្ការនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបាន ពុទ្ធិញូវ ឲ្យដឹងនៅថ្ងៃនេះថា សត្វខ្លាឃ្មុំដែលលោកបានប្រគល់ជូនមន្ត្រីជំនាញដើម្បីអភិរក្សនោះគឺបានប្រទះឃើញកំពុងជាប់អន្ទាក់នៅក្នុងព្រៃដែលគេបម្រុងជួញ ដូរតែត្រូវបានលោកចរចាពន្យល់ណែនាំឱ្យបញ្ឃប់សកម្មភាពនិងសូមយកសត្វខ្លាឃ្មុំនោះមកជូនមន្ត្រីជំនាញឱ្យសង្គ្រោះវឡើងវិញ។ លោកថា ការធ្វើដូចនេះដោយសារតែការយល់ពីតម្លៃនៃសត្វកម្រ ដែលយើងត្រូវរួមគ្នាការពារ កុំជឿលើព័ត៌មាន ឬជំនឿមិនពិត ថាសាច់សត្វប្រភេទនេះឆ្ងាញ់ ប៉ូវ ឬធ្វើជាថ្នាំមានប្រសិទ្ធភាព នោះជាការគិតអវិជ្ជមានមិនគួរទេ ផ្ទុយទៅវិញអាចប្រឈមនឹងគ្រោះថ្នាក់ទៀតផង។

លោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះនិងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិយាយអំពីស្ថានភាពមិនល្អថា “អន្ទាក់គឺជាការគំរាមកំហែងដល់សត្វព្រៃទាំងអស់ ពីព្រោះអន្ទាក់អាចសម្លាប់សត្វទាំងនោះដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលកំពុងរងការគំរាមកំហែងផងដែរ”។ លោកថានៅប្រទេសកម្ពុជា អន្ទាក់ចាប់យកសត្វជាច្រើនរួមទាំងប្រភេទសត្វដែលទទួលរងការគំរាមកំហែងដូចជាខ្លាឃ្មុំនេះជាដើម ។

ក្នុងសកម្មភាពអភិរក្សនេះដែរទាំងក្រសួងបរិស្ថាន និងអង្គការជាដៃគូ តែងតែអំពាវដល់ពលរដ្ឋជាព្រានសូមឱ្យកែប្រែផ្នត់គំនិតឡើងវិញចំពោះអំពើល្មើសច្បាប់នេះ ដោយងាកទៅអាស្រ័យមុខរបរផ្សេង ដែលមិនធ្វើឱ្យប៉ះពាល់ទៅដល់ធនធានកម្រដែលច្បាប់ហាមឃាត់ បើមិនដូច្នោះទេអាចប្រឈមនឹងទោសទណ្ឌនៅពេលណាមួយមិនរួចខ្លួនឡើយ។ សូមសហការចូលរួមការពារ និងអភិរក្សសត្វកម្រទាំងអស់គ្នា ដើម្បីប្រយោជន៍រួមយូរអង្វែង៕

អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img