32 C
Phnom Penh
Sunday, December 8, 2024

កីឡាករបាល់ទាត់ជម្រេីសជាតិអាហ្វហ្គានីស្ថានម្នាក់ធ្លាក់ពីយន្តហោះអាមេរិកស្លាប់

អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់មកដីស្លាប់ បន្ទាប់ពីបានព្យាយាមលួចឡេីងជិះយន្តហោះយោធាអាមេរិកមួយគ្រឿងដែលកំពុងចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល។

យុវជន ហ្សាគី អានវ៉ារី (Zaki Anwari) អាយុ ១៩ឆ្នាំធ្លាប់លេងឱ្យក្រុមយុវជនបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន។

ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលាដែលយុវជននេះបានធ្លាក់ស្លាប់ មិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ។

ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់អំណាចវិញក្នុងប្រទេសអាហ្វហ្គានីស្ថានមក មនុស្សរាប់ពាន់នាក់បានសម្រុកចូលទៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ស្របពេលដែលប្រទេសលោកខាងលិចកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ពួកគេ និងសហការីដែលជាជនជាតិអាហ្វហ្គានីស្ថាន ចេញពីប្រទេសមួយនេះ។

វីដេអូពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមកាលពីដេីមសប្ដាហ៍នេះ បានបង្ហាញពីភាពច្របូកច្របល់ និងអស់សង្ឃឹម ដោយមានពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយនាក់បានរត់តាមយន្តហោះ យោធាអាមេរិក និងមួយចំនួនបានតោងចំហៀងយន្តហោះនៅពេលយន្តហោះរៀបហោះឡេីង ហេីយមនុស្សយ៉ាងហោចណាស់ពីរនាក់ទំនងជាបានធ្លាក់មកដីស្លាប់ បន្ទាប់ពីវាបានហោះឡើង។

កងទ័ពអាកាសអាមេរិកក៏បានបញ្ជាក់ផងដែរថា បំណែកសាកសពមនុស្សត្រូវបានរកឃើញនៅជាប់កង់ របស់យន្តហោះយោធាមួយគ្រឿងដែលក្រុមពលរដ្ឋស៊ីវិលរោមឡើងជិះដេីម្បីរត់គេចពីក្រុមតាលីបង់ បន្ទាប់ ពីវាបានចុះចតនៅឯមូលដ្ឋានអាកាសក្នុងប្រទេសកាតា៕
អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img