30 C
Phnom Penh
Saturday, July 27, 2024

កិច្ចសហការរវាងក្រសួងបរិស្ថានកម្ពុជា -ចិន បំពាក់អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យដល់ស.ស.យ.ក.

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃ១៧ ខែសីហា បានឱ្យដឹងថា អគារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ បានបំពាក់សម្ភារសូឡាបំភ្លឺអគារដោយប្រើថាមពន្លឺព្រះអាទិត្យ (Solar Campus Photovoltaic System) ដើម្បីបំភ្លឺទីតាំងសំខាន់ៗក្នុងអគារ មានទាំងបរិវេណជុំវិញ និងទីលានកីឡា។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា សម្ភារសូឡាគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងបរិស្ថាន និងអេកូឡូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លើគំនិតផ្តួចផ្តើមកសាងតំបន់គំរូបញ្ចេញកាបូនតិចនៅកម្ពុជា។ តាមរយៈការប្រើប្រាស់ប្រព័ន្ធសូឡាបំភ្លឺអគារប្រើពន្លឺព្រះអាទិត្យខាងលើនេះ គេអាចកាត់បន្ថយការប្រើប្រាស់ថាមពលពីបណ្តាញអគ្គិសនីធម្មតាបានពី១៥-៣០% កាត់បន្ថយការចំណាយថ្លៃអគ្គិសនី ជួយគាំពារបរិស្ថាន និងជួយបង្កើនសោភណភាពនៃអគារផងដែរ។  

សូមបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថមសម្ភារសូឡាបំភ្លឺអគារប្រើពន្លឺព្រះអាទិត្យចំនួន១០គ្រឿង និងម៉ាស៊ីនចម្រោះទឹកស្អាត១គ្រឿង ជូន (ស.ស.យ.ក.) រាជធានីភ្នំពេញ ហើយសម្ភារទាំងនេះបានដំឡើងរួចរាល់ និងបានដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img