26 C
Phnom Penh
Saturday, July 27, 2024

កាលពីម្សិលមិញ រកឃើញព្រះសង្ឃ យាយជី តាជី វិជ្ជមានចំនួន ៦អង្គ-នាក់ នៅវត្តយាយទេព ក្នុងក្រុងកំពង់ឆ្នាំង

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ ព្រះសង្ឃ និងតាជី យាយជី ចំនួន ៦អង្គ-នាក់ ដែលគង់ និងស្នាក់នៅក្នុងវត្តទេពធីតារាម (វត្តយាយទេព) ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឆ្លងកូវីដ១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកអភិបាលក្រុង បានឲ្យដឹងថា នៅវត្តយាយទេព រកឃើញព្រះសង្ឃ ៣អង្គ យាយជី ២នាក់ និងតាជី ១នាក់ វិជ្ជមានកូវីដ១៩។ អាជ្ញាធរមិនបានបិទខ្ទប់វត្តទាំងមូលទេ ដោយគ្រាន់តែឃ្លុំកុដចំនួន៣ សម្រាប់ព្រះសង្ឃគង់ព្យាបាល។ ដោយឡែកយាយជី តាជី៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រៅពីវត្តយាយទេព ក្រុងកំពង់ឆ្នាំង ឥឡូវនេះក្រុមគ្រូពេទ្យ បានធ្វើតេស្តរកឃើញព្រះសង្ឃ ១អង្គទៀត គង់នៅវត្តទួលខ្សាច់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានវិជ្ជមានកូវីដ១៩ ផងដែរ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា នៅពេលនេះមន្ទីរ សុខាភិបាលខេត្ត បានបញ្ជូនក្រុមគ្រូពេទ្យចុះទៅធ្វើតេស្តនៅតាមបណ្តាវត្តផ្សេងៗទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img