30 C
Phnom Penh
Saturday, July 27, 2024

ការវិនិយោគផ្ទាល់បរទេសនៅវៀតណាមធ្លាក់ចុះជាង ២% ក្រោយផ្ទុះកូវីដ១៩ ក្នុងរយៈចុងក្រោយនេះ

ស្តាប់អត្ថបទជាសំឡេង

វៀតណាម៖ យោងតាមក្រសួងផែនការ និងការវិនិយោគវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាម បានទទួលគម្រោងវិនិយោគពីបរទេសមានទំហំទឹកប្រាក់សរុបចំនួន ១៩,១២ពាន់លានដុល្លារ នៅចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ បានធ្លាក់ចុះ ២,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលនេះបានរាយការណ៍ទៀតថា ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះវៀតណាមបានទាក់ទាញវិនិយោគិនមកពីប្រទេស និងតំបន់ចំនួន ៩២។ សិង្ហបុរី គឺជាវិនិយោគិនឈានមុខគេដែលមានដើមទុនចុះបញ្ជីលើសពី ៦,២ពាន់លានដុល្លារ ឬ ៣២,៥ភាគរយនៃលំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស។

លោក Nguyen Van Toan អនុប្រធានសមាគមសហគ្រិនវិនិយោគបរទេសវៀតណាម ដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមបាននិយាយថា ថ្វីបើការរាតត្បាតជំងឺកូវីដ១៩ បានរីករាលដាលខ្លាំងនៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក៏ប៉ុន្តែលំហូរចូលទុនវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមក្នុងរយៈពេល ៨ខែដំបូងឆ្នាំនេះ ធ្លាក់ចុះត្រឹមតែជាង ២ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា លោក Phan Huu Thang អតីតប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសម្តែងនូវជំនឿថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាមអាចនឹងកើនឡើងដល់ប្រមាណ ៣០ពាន់លានដុល្លារនៅ ឆ្នាំនេះ។

ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា ស្ថិតក្នុងចំណោមប្រទេសមានភាពទាក់ទាញលំហូរទុនវិនិយោគពីក្រៅប្រទេសលេចធ្លោមួយនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសនេះសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកាលពីឆ្នាំមុន៕
អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img