30 C
Phnom Penh
Saturday, July 27, 2024

ការដ្ឋានសំណង់ផ្ទះល្វែងសាងសង់ខុសបច្ចេកទេស បានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបុរសម្នាក់រងរបួសដៃម្ខាង

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ មានករណីបាក់ជញ្ជាំងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ដែលកំពុងសាងសង់ ហើយធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបុរសម្នាក់បានរងរបួសដៃម្ខាង ខណះពួកគេអង្គុយហូបបបរលើគ្រែជុំគ្នាចំនួន ៣នាក់ ចំណែក សំយ៉ាបផ្ទះរងការខូចខាតមួយចំហៀងធំ។ ករណីនេះ បានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែង នៅខាងក្រោយខារ៉ាអូខេចំការននោង តាមបណ្ដោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុពួកគាត់មានគ្នាចំនួន ៣នាក់ នាំគ្នាអង្គុយហូកបបរនៅលើគ្រែក្រោមសំយ៉ាបខាងមុខផ្ទះ ស្រាប់តែដល់ម៉ោងកើតហេតុក៏បានឮសូរសំឡេងប៉្រាវមកលើសំយ៉ាបផ្ទះ ហើយនាំគ្នាស្ទុះរត់ចែកជើងគ្នាចេញពីកន្លែងកើតហេតុ និងបណ្តាលឱ្យរូបគាត់រងរបួសត្រូវដៃស្តាំម្ខាង ចំណែក២នាក់ទៀតមិនមានរងរបួសទេ។ បន្ទាប់មកក៏នាំគ្នាពិនិត្យមើលឃើញសុទ្ធតែដុំឥដ្ឋ ដែលបាក់ធ្លាក់ចេញពីជញ្ជាំងផ្ទះល្វែងកំពុងសាងសង់នៅជាន់ទី៣ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងបានចុះពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង និងបានពិនិត្យមើល រួចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុដើម្បីរង់ចាំភាគីទាំងពីរសម្របសម្រួលគ្នា៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img