30 C
Phnom Penh
Saturday, July 27, 2024

កាតានិយាយថា គ្មានជំហរច្បាស់លាស់ពីអ៊ីស្រាអែល លើកិច្ចព្រមព្រៀងឈប់បាញ់

អ្នកសម្រុះសម្រួលកាតា បាននិយាយកាលពីថ្ងៃទី4 ខែមិថុនាថា ខ្លួនកំពុងរង់ចាំជំហរច្បាស់លាស់ពីអ៊ីស្រាអែល លើបទឈប់បាញ់Gaza ដែលបានស្នើឡើង និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលគូសបញ្ជាក់ដោយ ប្រធានាធិបតីអាមេរិក Joe Biden។ អ្នកនាំពាក្យក្រសួងការបរទេសលោក Majed al-Ansari បាននិយាយថា”យើងមិនទាន់ឃើញជំហរច្បាស់លាស់ ពីរដ្ឋាភិបាលអ៊ីស្រាអែល ចំពោះគោលការណ៍ដែលបានដាក់ចេញដោយលោក Biden”នៅឡើយទេ ដោយបន្ថែមថា មិនមាន “ការយល់ព្រមច្បាស់លាស់” ពីភាគីណាមួយនោះទេ។ លោក Ansari បានប្រាប់សន្និសីទសារព័ត៌មានថា “យើងបានអាន និងបានឃើញសេចក្តីថ្លែងការណ៍ផ្ទុយគ្នាចេញមកពីរដ្ឋមន្ត្រីអ៊ីស្រាអែល ដែលមិនផ្តល់ទំនុកចិត្តដល់ជំហរបង្រួបបង្រួមនៅប្រទេសអ៊ីស្រាអែលលើសំណើបច្ចុប្បន្ន។ ចលនាហាម៉ាសប៉ាឡេស្ទីនក៏មិនទាន់ផ្តល់ការឆ្លើយតប យ៉ាង ម៉ឺងម៉ាត់ដែរ។ យើងមិនបានឃើញសេចក្តីថ្លែងការណ៍ណាមួយពីភាគីទាំងពីរ ដែលផ្តល់ឱ្យយើងនូវទំនុកចិត្តច្រើននោះទេ” ដោយ កត់សម្គាល់ថា “ដំណើរការកំពុងបន្ត ហើយ យើងបានធ្វើការជាមួយភាគីទាំងពីរ លើ សំណើនៅលើតុ”។ ប្រទេសកាតា ជាមួយ អាមេរិក និងអេហ្ស៊ីប បានចូលរួមនៅក្នុងការចរចាទៅវិញទៅមកជាច្រើនខែ ជុំវិញ ព័ត៌មានលម្អិតសម្រាប់បទឈប់បាញ់ និង ការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស។ប៉ុន្តែលើកលែងតែការសម្រាករយៈពេល ៧ ថ្ងៃនៅក្នុងការប្រយុទ្ធគ្នា ដែលចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ដែលនាំទៅដល់ការដោះលែងចំណាប់ខ្មាំងជាង 100នាក់នោះ កិច្ចប្រឹងប្រែងសម្របសម្រួលជាបន្តបន្ទាប់ មិនបានបញ្ឈប់ការប្រយុទ្ធគ្នានោះទេ។ ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលកំពុងផ្តល់ផែនទីបង្ហាញផ្លូវ បីដំណាក់កាលថ្មីមួយឆ្ពោះទៅរកបទឈប់បាញ់ពេញលេញ រួមទាំងការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន
នៅតំបន់ហ្គាហ្សាស្គ្រីប។ការផ្តល់ជូនបីដំណាក់កាលរបស់អ៊ីស្រាអែលនឹងចាប់ផ្តើមជាមួយដំណាក់កាល ៦សប្តាហ៍ ដែលនឹងឃើញកងកម្លាំងអ៊ីស្រាអែលដកខ្លួនចេញ ពីតំបន់ដែលមានប្រជាជនទាំងអស់នៃហ្កាហ្សានិងការដោះដូរចំណាប់ខ្មាំង-អ្នកទោសដំបូង។ភាគីទាំងពីរនឹងចរចារកបទឈប់បាញ់ជានិរន្តរ៍ដោយបទឈប់បាញ់ត្រូវបន្តដរាបណាការចរចាកំពុងបន្ត។លោកBidenបាននិយាយថានៅក្នុងដំណាក់កាលចុងក្រោយរបស់ខ្លួន ផែនការនេះនឹងនាំទៅដល់ការកសាងឡើងវិញនូវទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្មានក្រុមហាម៉ាសកាន់អំណាច។យើងកំពុងប្រើអានុភាពរបស់យើងជាអ្នកសម្រុះសម្រួលដើម្បីធ្វើឱ្យប្រាកដថាភាគីទាំងពីរយល់ពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍និងតម្រូវការដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ”៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img