30 C
Phnom Penh
Saturday, July 27, 2024

កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃចំនួន ២.៨០០កេសជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសំឡេង

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានប្រគល់ជែលលាងដៃចំនួន ២.៨០០កេស (ស្មើនឹង ៤៤.៨០០ដប) ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា បានបែងចែកប្រគល់ជែលទាំងនោះជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន១៧។ ដោយឡែក បន្ទាប់ពីបានទទួលជែលជំហានទី២ នៅព្រឹកថ្ងៃទី ១៩ នេះ កាកបាទក្រហមកម្ពុជា បានចែកជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបាន ២០០កេស (ស្មើនឹង ៣.២០០ដប) ហើយនឹងបន្តប្រគល់ជូនជាផ្លូវការដល់សាខា ខេត្តចំនួន ៨ផ្សេងទៀត ដែលមិនទាន់បានទទួលលេីកទីមួយ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img