30 C
Phnom Penh
Monday, October 7, 2024

កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាព្រៃជុំ

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌  ជូនមជ្ឈមណ្ឌលកុមារកំព្រាចំនួន០២កន្លែង កាលពីថ្ងៃសៅរ៍ទី១៨ ខែកញ្ញា ឆ្នាំ២០២១

មជ្ឈមណ្ឌលកុមារកំព្រាទាំង០២កន្លែងគឺ៖ 

១-មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ មានកុមារកំព្រា៤៧នាក់ និងបុគ្គលិក១១នាក់ ស្ថិតនៅភូមិ ចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន។ (លើកទី៣)  

២-មណ្ឌលកុមារកំព្រាព្រៃជុំ មានកុមារកំព្រាចំនួន ៦៥នាក់ និងបុគ្គលិក១២នាក់ ស្ថិតនៅវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី  ស្រុកឧត្តុង្គ។(លើកទី១)  

 ក្នុងមតិសំណេះសំណាល លោកស្រីបានបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសារមួយចំនួនដូចខាងក្រោម ៖ 

១.  សូម ក្មួយៗ ចៅៗ ទាំងអស់ ត្រូវរក្សាអនាម័យ ពាក់ម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ហើយចៅៗក្មួយៗ ដែលមានអាយុចាប់០៦ ដល់១២ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ ដើម្បីបានចូលរៀនឡើងវិញ។ 

២.  ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ  ដើម្បីយកចំណេះដឹង មានការងារល្អ មានសមត្ថភាព មានការយល់ដឹងនៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព  មានភាពជឿនលឿន ធ្វើឱ្យជីវភាពគ្រួសាររបស់យើងបានប្រសើរ។

៣.សូមក្មួយៗ ចៅៗ ត្រូវចេះស្រឡាញ់រួបរួមគ្នាទៅវិញទៅមក ឱ្យដូចបងប្អូន ដូចគ្រួសារតែមួយ នៅក្នុងមណ្ឌល ដើម្បីក្លាយជាកូនល្អ សិស្សល្អ យុវជនល្អ ពលរដ្ឋល្អ នៅក្នុងសង្គមជាតិ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ពីក្រុមបងតូចបងធំ។

ដោយមើលឃើញពីការលំបាក និងដោយក្តីនឹករឭក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗ កុមារទាំងអស់ ដែលមកស្នាក់នៅមជ្ឈមណ្ឌលកុមារកំព្រានេះ ទើបសម្តេច បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណាយមកជូនដើម្បីជួយសម្រួលការលំបាកនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ រួមមាន៖

មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ ទទួលបាន៖ អង្ករ ១តោន មី៥០កេស ត្រីខ ៥កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ អំបិល១០០គីឡូក្រាម ប្រេងឆា២កេស ទឹកបរិសុទ្ធ២០កេស ភេសជ្ជៈ៥០កេស ម៉ាស់ចំនួន២កេស និងថវិកា ៥.០០០.០០០រៀល។ 

កុមារកំព្រាព្រៃជុំ ទទួលបាន៖  អង្ករ ១តោន មី កេស៥០កេស ត្រីខ ៥កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ  អំបិល ១០០គីឡូក្រាម ប្រេងឆា ២កេស ទឹកបរិសុទ្ធ ២០កេស ភេសជ្ជៈ  ៥០កេស ម៉ាស់ចំនួន ២កេស និងថវិកា២.០០០.០០០រៀល៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img