30 C
Phnom Penh
Saturday, July 27, 2024

កសិករម្នាក់ អនុវត្តប្រព័ន្ធកសិកម្មចម្រុះអាចរកប្រាក់ចំណេញបានជាង៣លានរៀល តែក្នុងរយ:ពេល២ខែ ប៉ុណ្ណោះ

ស្តាប់អត្ថបទជាសម្លេង

ពោធិ៍សាត់៖ ទិវាបង្ហាញស្តីពីប្រព័ន្ធកសិកម្មចម្រុះ របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (ហៅកាត់ថា

CP-P11) ក្រោមជំនួយថវិកាពី JICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកសិករចូលរួមសរុប១៨គ្រួសារ នៅភូមិបឹងប្រិយ៍ ឃុំត្រពំាងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។ 

តាមការពិនិត្យ និងចុះស្ទង់ទិន្នផលជាក់ស្តែងរបស់ក្រុមការងារលើកសិករឈ្មោះ ម៉េន ពៅ ភេទប្រុស ដោយបានធ្វើបង្ហាញប្រព័ន្ធកសិកម្មចម្រុះ រួមមាន៖ (ចិញ្ចឹមមាន់ កង្កែប និងដាំត្រកួន) លើផ្ទៃដី២០អា ទទួលបានលទ្ធផលដូចខាងក្រោម៖ 

១. ដំណាំត្រកួនផ្ទៃដី៤០០ម៉ែត្រការ៉េ អាចរកប្រាក់ចំណូលបាន៣.៦០០.០០០រៀល ចំណាយអស់ ៨០.០០០រៀល ចំណេញ ៣.៥២០.០០០រៀល ។ 

២. ការចិញ្ចឹមមាន់រកចំណូលបាន៣០៨.០០០រៀល ចំណាយអស់១៩៥.០០០រៀល ចំណេញបាន

១១៣.០០០រៀល។ 

៣. ការចិញ្ចឹមកង្កែប រកចំណូលបាន៣០០.០០០រៀល ចំណាយអស់១៩៧.៥០០រៀល ចំណេញបាន ១០២.៥០០រៀល។ 

សរុបទាំង០៣ ផលិតកម្ម បានលទ្ធផល

ជាក់ស្តែងចំណូលសរុប៖៤.២០៨.០០០រៀល, ចំណាយសរុប ៤៧២.៥០០រៀល ចំណេញសរុប ៣.៧៣៥.៥០០រៀល។ 

លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បានជំរុញដល់កសិករទាំង១៨គ្រួសារនោះ ត្រូវឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាខ្ពស់ គឺអនុវត្តបណ្តើរ សិក្សាបទពិសោធន៍ពីសមាជិកក្នុងក្រុមរបស់ខ្លួនបណ្តើរ ដើម្បីទទូលបានជោគជ័យលើមុខរបរទាំងនោះ ក្នុងរយ:២ទៅ៣ខែប៉ុណ្ណោះ យើងអាចប្រមូលផលបាន ហើយក្នុងករណីជូបបញ្ហាក៏មានក្រុម ការងារជួយអន្តរគមន៍ផងដែរ៕ 

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img