30 C
Phnom Penh
Monday, November 11, 2024

ករណីផ្ទុះអាវុធទាំងកណ្តាលអធ្រាត្រ ក្នុង ខណ្ឌពោធិសែនជ័យ បណ្តាលអោយបាត់បង់ជីវិតមនុស្សម្នាក់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ យុវជន វ័យ ១៨ឆ្នាំម្នាក់ ត្រូវបានបាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ដោយសារត្រូវគ្រាប់កាំភ្លើង នៅវេម៉ោង ប្រមាណ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីស្ត្រីជាបងស្រីជនរងគ្រោះ បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឃឿន វ៉ាន់ ឌឿន ហៅ ត្រង់ អាយុ១៨ឆ្នាំ អ្នករើសអេតចាយ។ ក្នុងយប់កើតហេតុ ឈ្មោះ ឌឿន បានលាម្តាយដោយនិយាយថា នៅផ្ទះមិនសុខ ចង់ចេញក្រៅទៅរើសអេតចាយ និយាយរួចក៏ទៅបាត់។ លុះដល់វេលាម៉ោងប្រមាណ១២រំលងអាធ្រាត្រ ក៏ស្រាប់តែឃើញយុវជនមួយក្រុម ជិះរថយន្ត LEXUS 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BE-2286 ដឹកសពប្អូនប្រុសរបស់ខ្លួន រួចនិយាយថា អា ត្រង់ ត្រូវគេបាញ់ស្លាប់ហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះ ត្រូវបានក្រុមយុវជនជិះរថយន្តខាងលើប្រទះឃើញរងរបួសនៅទីតាំងកើតហេតុខាងលើ ដោយនៅក្រោមក្លៀកខាងស្តាំ មានស្នាមរបួសមូលតូច ប៉ុនគ្រាប់កាំភ្លើង។ ដោយឃើញបែបនះ ក្រុមយុវជនខាងលើ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យធំៗចំនួន៣ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់ពីទទួលដំណឹងនេះ ទើបយុវជនខាងលើ នាំសពទៅប្រគល់ឱ្យក្រុមគ្រួសារ និងប្រាប់ដំណឹងនេះ។

បច្ចុប្បន្ន សពត្រូវបានគេបញ្ជូនទៅវត្តទួលសុភាឃួន ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រង់ចាំសម្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ និងស្រាវជ្រាវជាបន្ត និងឱ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យសំណាករកកូវីដ-១៩ ទើបប្រគល់ឱ្យក្រុម
គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img