31 C
Phnom Penh
Saturday, December 7, 2024

ករណីនេសាទខុសច្បាប់ ប្រឈមបញ្ជូនសំណុំរឿងទៅកាន់តុលាការជាកំហិត

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានប្រាប់ដឹងនាព្រឹកថ្ងៃទី១២ ខែតុលានេះថា ប្រសិនបើមានប្រជានេសាទរូបណាម្នាក់ នៅតែប្រព្រឹត្ត បំពាន ការនេសាទដោយយកឧបករណ៍ខុសច្បាប់បន្តទៀត មន្ត្រីជំនាញនឹងចាត់ការដកហូត បំផ្លាញចោល និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំជាធរមាន ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ ធនធានជលផល និងពូជត្រី រក្សាឱ្យនៅជានិរន្តរភាព។

លោកជិន ស៊ីថា បាននិយាយថា “ពេលនេះដល់រដូវបើកនេសាទវិញហើយ មិនថារដូវបិទ ឬរដូវបើកនេសាទទេ ការងារគ្រប់គ្រង ការថែរក្សាទូទាំងខេត្តកំពង់ធំ ផ្នែកជលផល គឺមន្ត្រីជំនាញតែងតែប្រើវិធានការចំនួន២ សំខាន់ វិធានការទីមួយ ជាវិធានការបង្ក្រាប វិធានការទីពីរ គឺអប់រំណែនាំដល់ប្រជានេសាទទាំងអស់គ្រប់ទីកន្លែង។ គ្រប់រូបភាពដែលមន្ត្រីជំនាញធ្វើបាន ដើម្បីប្រជានេសាទគ្រប់រូបយល់ និងចូលរួម ឱ្យប្រជានេសាទឱ្យស្គាល់ពីតម្លៃនៃធនធានជលផល សំខាន់ណាស់ នៃប្រយោជន៍របស់ប្រជានេសាទ និងប្រជាពលរដ្ឋគ្រប់រូប”។

លោកក៏បានបញ្ជាក់ថា ក្នុងរដូវបើកនេសាទនេះ បើមានបទល្មើសមានលក្ខណៈទ្រង់ទ្រាយធំ មន្ត្រីជំនាញមានវិធានការបង្ក្រាបភ្លាមៗ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងរហូតដល់មានការបំផ្លាញចោលវត្ថុតាង រឹបអូសវត្ថុតាង រហូតបញ្ជូនករណីល្មើសច្បាប់ទាំងអស់នេះ ទៅកាន់សាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការតាមផ្លូវច្បាប់។ ក៏ប៉ុន្តែបើបទល្មើសនោះវាបន្តិចបន្តួចមន្ត្រីជំនាញអប់រំដល់ប្រជានេសាទប៉ុណ្ណោះ។

ជាមួយគ្នានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំអំពាវនាវដល់ប្រជានេសាទគ្រប់រូបចូលរួម និងមានការឱ្យតម្លៃពីធនធានជលផលដែលកំពុងតែមានស្រាប់នៅក្នុងប្រទេសជាតិកម្ពុជា។

សូមបញ្ជាក់ថា មន្ត្រីជំនាញបានប្រមូលបានវត្ថុតាង និងរឹបអូសរួមមាន ១-របាំងសាច់អួន និងស្បៃមុង ចំនួន៣១ របាំង ប្រវែង៣៨៥០ម៉ែត្រ -ឡុក ចំនួន៥៤គ្រឿង ២-លូ ចំនួន៤៩ មាត់ ៣-បង្គោល ចំនួន៣៣២៣ដើម ៤-ចាក់លែងត្រី ចំនួន១២៩គីឡូក្រាម និងលបប្រើស១០០ ចំនួន៣៥ខ្សែ ស្មើនឹង១.០៥០លប៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img