30 C
Phnom Penh
Saturday, July 27, 2024

ករណីឆេះផ្ទះជាច្រើនខ្នង នៅក្បែរវត្តទួលសង្កែ ខណ្ឌឫស្សីកែវ ផ្តើមចេញពីការដុតខ្សែភ្លើងយកស្ពាន់

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ករណីអគ្គិភ័យមួយដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នង ស្មើរនឹង ១២គ្រួសារ សល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរចុះទៅអន្តរាគមន៍ជួយពន្លត់ភ្លើង កាលពីវេលាម៉ោង ១៩:៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីនេះ សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដុតខ្សែភ្លើងយកស្ពាន់ បានបង្កជាអគ្គិភ័យកើតឡើង ដែលម្ចាស់ផ្ទះឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ឆាំ្ន។ ចំណែកអ្នកជួលឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ អ្នករើសអេតចាយ ហើយប្រភេទសំណង់ ផ្ទះឈើប្រកសង្ក័សី(ទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ)។ ចំពោះការខូចខាតមាន សម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន០៥ខ្នងផ្ទះ ស្មើរនឹង ១២គ្រួសា។

ចំពោះរថយន្តការិយាល័យបង្ការ និងសង្គ្រោះអគ្គិភ័យដែលបានចេញអន្តរាគមន៍ជួយពន្លត់មានចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប ដោយពន្លត់ចប់នៅម៉ោង ២០:០០នាទីយប់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img