30 C
Phnom Penh
Saturday, July 27, 2024

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់០២នាក់នៅស្រុកល្វាឯម

ថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣វេលាម៉ោង២២:០៨ នាទី-នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង ស្រុក ល្វាឯមខេត្តកណ្តាល។
តាមសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-5598 (អត់ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ កើត វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) នឹងអ្នករួមដំណើរ០១នាក់ ឈ្មោះ សុន ផានុត ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ(ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុង ទៅឃុំកោះរះ )ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀតបណ្តាលឱ្យបុកចំពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លូន រថយន្តម៉ាក Toyota Vigo ពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1BF-8968 អ្នកបើកបររថយន្ត បើកបរមានទិសដៅ(បញ្ច្រាសគ្នា)។

អ្នកបើកបររថយន្តបានឃាត់ទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បី ចាត់ការ តាមនិតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្យ តាមប្រពៃណី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img