26 C
Phnom Penh
Saturday, July 27, 2024

កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់រថយន្តសាំយ៉ុងចំនួន២គ្រឿងដោយមួយគ្រឿងផ្ទុកធ្យូង២៧បេនិងមួយគ្រឿងផ្សេងទៀតផ្ទុកឈើក្រញ៉ូង១៩គីឡូក្រាម

ស្តាប់អត្ថបទជាសម្លេង

(រតនគិរី) កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោកវរសេនីយ៍ទោលី បុព្វសិទ្ធនៅរសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ម្សិលមិញបានស្ទះចាប់រថយន្តសាំងយ៉ុងចំនួន២គ្រឿងលើកំណាត់ផ្លូវជាតិលេខ៧៨មានទិសដៅទៅពីលិចទៅកើតត្រង់ចំណុចភូមិសោមត្រក់ឃុំសោមធំស្រុកអូរយ៉ាដាវខេត្តរតនគិរីដកហូតធ្យូងចំនួន២៧បេនិងឈើក្រញ៉ូងចំនួន១៩គីឡូក្រាមរីឯអ្នកបើកបររត់គេចខ្លួន។

លោកវរសេនីយ៍ទោលី បុព្វសិទ្ធបានតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១យ៉ាងខ្លីថាឲ្យតែមានបទល្មើសធនធានធម្មជាតិគឺត្រូវតែធ្វើការបង្ក្រាបទាំងអស់។

ដោយឡែកបើតាមមន្ត្រីម្នាក់(សូមមិនបញ្ចេញឈ្មោះ)បានបង្ហើបឲ្យដឹងថាបញ្ហាធ្យូងជាផល-អនុផលព្រៃឈើត្រូវមានការគ្រប់គ្រងពីស្ថាប័នព្រៃឈើចូលរួមចាប់តាំងខណ្ឌ,ផ្នែករហូតដល់សង្កាត់រដ្ឋបាលព្រៃឈើត្រូវមានយន្តការច្បាស់លាស់នៅទីតាំងឡធ្យូង,ថាតើពួកគាត់បានប្រភពឈើមកពីកន្លែងណាចូលដុតក្នុងឡ,កុំឲ្យបងប្អូនប្រជាពលរដ្ឋទិញយកទៅលក់ដុំ,លក់រាយបន្តយកចំណេញប៉ះពាល់ផ្លូវច្បាប់,ហើយម្យ៉ាងទៀតក្នុងបរិបទកូវីដនេះពួកគាត់មានជីវភាពលំបាកណាស់ទិញយកទៅលក់បន្តចំណេញបន្តិចបន្តួចគ្រាន់ចិញ្ចឹមឆ្នាំង,ហើយមុខរបរដឹកធ្យូងលក់នេះជាទំលាប់ពួកគាត់ទៅហើយប៉ុន្តែមិនមានសកម្មភាពធំដុំនោះទេ។គាត់លើកឡើងបន្តទៀតថាកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស,ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីនិងសមត្ថកិច្ចពាក់ព័ន្ធគួរតែផ្តោតការយកចិត្តទៅលើសកម្មភាពលួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃឈើរបស់រដ្ឋជាច្រើនរយហិចតាធ្វើកម្មសិទ្ធ,ក្រុមហ៊ុនឥណ្ឌា(SK)មានទីតាំងនៅស្រុកកូនមុំជាអ្នកអ្នកផ្គត់ផ្គង់ឈើឲ្យដេប៉ូដ៏ធំមួយកន្លែងនៅកណ្តាលក្រុងបានលុងតើបានប្រភពឈើមកពីកន្លែងច្បាស់លាស់សកម្មភាពខាងលើនេះទើបចូលរួមការពារធនធានធម្មជាតិរបស់ជាតិយើង។

បច្ចុប្បន្នរថយន្តសាំយ៉ុងដឹកបទល្មើសទាំងពីរគ្រឿង,ធ្យូងចំនួន២៧បេនិងឈើក្រញ៉ូង១៩គីឡូក្រាមត្រូវបានមន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខ៧៨២ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ចែងបន្តតាមច្បាប់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img