30 C
Phnom Penh
Saturday, July 27, 2024

កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃសំបូរ ស្ទាក់ចាប់បានរថយន្ដវ៉េអងមួយគ្រឿងដឹកឈើគ្រឿងផ្ទះចាស់ៗ លួចបង្កប់ឈើអាថ្មី

ខេត្តក្រចេះ៖ រថយន្តវ៉េអងមួយគ្រឿងដឹកឈើគ្រឿងផ្ទះចាស់ៗ មានបង្កប់ឈើអារថ្មីផងនោះ ត្រូវបានកម្លាំងនៃសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការបង្ក្រាបចាត់ការតាមច្បាប់ព្រៃឈើ។

ការបង្ក្រាបនោះ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃសំបូរ បន្ទាប់ពីទទួលព័ត៌មានថា មានរថយន្តវ៉េអងមួយគ្រឿងដឹកឈើគ្រឿងផ្ទះចាស់ៗ លួចបង្កប់ឈើអាថ្មី។

នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោក កែវ ចំណានប្រាប់ថា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រថយន្ដដែលកម្លាំងសហការឃាត់បាននោះម៉ាកDEAWOO ប្រភេទ វ៉េអង ក្បាលពណ៌ស ទ្រុងពណ៌ទឹកប៊ិក ពាក់ស្លាកលេខត្បូងឃ្មុំ ៣A.០៩៣៦ ហើយមានដឹកឈើគ្រឿងផ្ទះចាស់ៗ បង្កប់ឈើអាថ្មីគ្មានលិខិតអនុញ្ញាត្តិនោះទេ ទើបត្រូវបានកម្លាំងសហការធ្វើការបង្រ្គាបបានតែម្តងតាំងតែពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ប៉ុន្តែដោយសារឈើទាំងនោះលាយឡំគ្នាច្រើនទើបកម្លាំងពិបាកធ្វើការរុះរើ ហើយក៏វាស់វែងរួចហើយដែរ។ ឯរថយន្ដខាងលើនោះ មានដឹកឈើអាថ្មីប្រភេទលេខ១ និងលេខ២ ចំនួន១៥០សន្លឹក ប្រមាណជិត៥ម៉ែត្រគូប បង្គប់ក្នុងឈើគ្រឿងផ្ទះចាស់។

បច្ចុប្បន្ន វត្ថុតាងរថយន្ដ និងឈើកំពុងរក្សាទុក បណ្ដោះអាសន្ន នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បី
ចាត់ការតាមនិតិវិធីនៃច្បាប់ ស្ដីពីព្រៃឈើផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img