27 C
Phnom Penh
Saturday, November 30, 2024

កម្លាំងរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសនេសាទជាង ៣០កន្លែង

កំពង់ឆ្នាំង៖ បទល្មើសនេសាទជាង៣០កន្លែង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍នេសាទ និងសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងបេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោកប្រធានមន្ទីរបានឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ កម្លាំងចម្រុះ បានចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានចំនូន៣៤កន្លែង ក្នុងនោះរបាំងស្បៃមុងចំនួន៣១កន្លែង ប្រវែង១.០០០ម៉ែត្រ លូ៣៣មាត់ បង្គោល៤៨០ដើម និងចាក់លែងត្រីចម្រុះចំនួន១៥០គីឡូក្រាម។ របាំងសាច់អួនចំនួន៣កន្លែង ប្រវែង២៤០ម៉ែត្រ លូ៤មាត់ បង្គោល១៣០ដើម និងចាក់លែងត្រីចម្រុះចំនួម១០គីឡូក្រាម។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បទល្មើសនេសាទ ទោះបីធ្វើការបង្ក្រាបយ៉ាងណាក៏មិនអស់ដែរ បង្ក្រាបកន្លែងនេះ កើតកន្លែងនោះ ដែលទាមទារឱ្យកម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបជាប្រចាំ។ ពីព្រោះជនខិលខូចមួយចំនួន ចាំតែលួចប្រព្រឹត្ត ដោយមិនបានគិតពីភាពវិនាសហិនហោចនៃមច្ឆជាតិឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img