30 C
Phnom Penh
Saturday, July 27, 2024

កម្លាំងនគរ បាលស្រុកថ្មគោល ឃាត់មនុស្ស៤នាក់ធ្លាប់គប់កញ្ចក់រថយន្តលើដងផ្លូវពេលយប់ ចាត់ការតាមច្បាប់

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ជនសង្ស័យចំនួន៤នាក់ ដែលធ្លាប់តែធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (គប់កញ្ចក់រថយន្តពេលយប់នៅ មូល ដ្ឋាន ស្រុកថ្មគោល) ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកថ្មគោល ធ្វើការបង្រ្កាបបាន ចាត់ការតាមនីតិវិធីច្បាប់ ។


ករណីបង្រ្កាបជនសង្ស័យខាងលើនេះបានធ្វើឡើង នៅថ្ងៃទី២០ ខែ តុលា ឆ្នាំ ២០២១ តាមបទបញ្ជាពីលោកឧត្តមសេនី យ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងលោកវរ សេ នី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការ ងារ នគរបាលព្រហ្មទ័ណ្ឌ អនុវត្តដោយកម្លាំងអធិការដ្ឋាននគរ បាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគ រ បាលរដ្ឋបាលជ្រោយស្តៅ និងយោងតាមដីកា បញ្ជាឱ្យចូល ខ្លួនរបស់ លោក កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីវរៈសេនីយ៍ទោ សេង លុច អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ជនសង្ស័យទាំង៤ដែលឃាត់ខ្លួនបាន ៖
១-ឈ្មោះ ឡា សុជាតិ ហៅ បឿកភេទប្រុស អា យុ ២០ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ សុវណ្ណ ពេជ្រ ភេទប្រុសអាយុ១៧ឆ្នាំ រស់ នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។


៣-ឈ្មោះ ជួន សុខសាន្ត ហៅ ម៉ៅភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយ ស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤-ឈ្មោះ ចាន់ សុជា ភេទប្រុសអាយុ១៩ឆ្នាំ រស់ នៅ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០ ២១ វេលាម៉ោង២០និង០០នាទី នៅលើផ្លូវជាតិលេខ ៥ ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុក ថ្មគោល មានករណីធ្វេីឱ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត)មួយ បាន កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត០១គ្រឿងម៉ាក ហ្វុយសូ FUSO ពណ៌បៃតងចាស់ពាក់ស្លាកលេខភ្នំពេញ3C-8681 របស់ឈ្មោះ អុន ពិសិទ្ឋ ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ខណៈជនរងគ្រោះកំពុងបើកបរលើផ្លូវជាតិ ពី ទិស ខាង ជើងទៅទិសខាងត្បូង ។


លុះដល់ថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង២០និង ៣០នាទីនៅចំណុចក្រុមទី២៧ ភូមិជ្រោ យ ស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ ដំ បង មានករណីគប់កញ្ចក់រថយន្ត០១លើកទៀតបណ្ដាលឱ្យបែកកញ្ចក់រថយន្តចំនួន០៣គ្រឿង ដែលម្ចាស់រថយន្តមានឈ្មោះដូខាងក្រោម៖
១-ឈ្មោះ សុខ ទៀប ភេទប្រុសអាយុ៤០ឆ្នាំ រស់ នៅភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះ អណ្ដែត ខេត្តតាកែវ រថយន្តម៉ាកហ៊ីណូHiNO ពាក់ស្លាកលេខស្វាយរៀង3A-0101ខូចខាត បែកកញ្ចក់ខាងមុខ។
២-ឈ្មោះ លី ហុង ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ រថយន្តម៉ាក ENO ពាក់ស្លាកលេខភ្នំពេញ3A-3818 ខូចខាតបែកបញ្ចក់ខាងមុខ។៣-ឈ្មោះ ឆៃ បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ រស់ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រថយន្តពាក់ស្លាកលេខព្រះសីហនុ 3A-5423 ខូចខាតបែកកញ្ចក់ខាងមុខ ។ នៅក្រោយកើតហេតុការណ៍គប់កញ្ចក់រថយន្តទាំង០២ លើកខាងលើនេះ សមត្ថកិច្ចបានចុះធ្វើ ការស៊ើបអង្កេតស្រាវជ្រាវនិងកំណត់បានមុខ សញ្ញាចំនួន ០៤នាក់ខាងលើ និងបញ្ជូនសំណុំរឿងទៅអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ហើយ នៅថ្ងៃនេះសមត្ថកិច្ចបាននាំខ្លួនជនសង័្សយខាងលើមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ។ ក្នុងការសាកសួរនេះជនសង្ស័យទាំង ៤នាក់បានឆ្លើយសាេភាពថា ពួកខ្លួនពិតជា បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តទាំង២លើកខាងលើពិត ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកថ្មគោល ត្រូវបានបញ្ជូនមកការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងអនុវត្តបន្តតាមនីតិវិធី នៃច្បាប់ ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img