30 C
Phnom Penh
Saturday, July 27, 2024

កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តរតនគិរី ជិត៥០០នាក់ ទទួលវ៉ាក់សាំងដូសទី៣

ស្តាប់អត្ថបទជាសម្លេង

រតនគិរី៖ លោកឧត្តមសេនីយ៍ទោយិន ចំណានស្នងការនគរបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះបានដឹកនាំកម្លាំងនគរបាលជាតិចំនួន៤៨៦នាក់មក ពីការិយាល័យជំនាញនានាចំណុះឱ្យស្នងការ និងអធិការក្រុងបានលុង ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ  ប្រភេទ អាស្ដ្រាហ្សេនីកា នៅក្នុងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែក្រុងបានលុង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោយិន ចំណាន និងកម្លាំងក្រោមឱវាទបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានស្វះស្វែងរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងពីបរទេសមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលនិងប្រជាពលរដ្ឋ ព្រះសង្ឃដោយឥតគិតថ្លៃបានឆាប់ហ័សទាន់សភាពការណ៍។

លោកឧត្តមសេនីយ៍ទោស្នងការក៏បានបញ្ជាក់បន្ថែមថា ចំពោះកម្លាំងដែលមកទទួលវ៉ាក់សាំងនៅពេលនេះគឺមានតែកម្លាំងនគរបាលស្នងការដ្ឋានខេត្ត និងកម្លាំងនគរបាលក្រុងបានលុង។ដោយឡែកនៅតាមបណ្ដាស្រុកគឺ ផ្ដល់ជូនជាបន្តបន្ទាប់តាមការស្នើសុំរបស់លោកអភិបាលខេត្តទៅមន្ទីរសុខាភិបាលដែលផ្ដល់ជូនតាមស្រុកនីមួយៗ។

ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំកងកម្លាំងទាំងអស់ បើទោះបីទទួលបានវ៉ាក់សាំងដូសទី៣ ឬដូសជំរុញរួចរាល់ហើយក្តី ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ” ជាពិសេសមេរោគបំប្លែងថ្មី (Delta) ដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img