30 C
Phnom Penh
Saturday, July 27, 2024

កម្លាំងទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយសារជំងឺសួតនៅតំបន់បេសកកម្មប្រទេសម៉ាលី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានឱ្យដឹងថា កម្លាំងទ័ពមួកខៀវកម្ពុជាម្នាក់ បានពលីជីវិត នៅក្នុងតំបន់បេសកកម្មថែរក្សាសន្តិភាពក្របខណ្ឌអង្គការសហ ប្រជាជាតិ នៅក្នុងតំបន់តេសសាលីត ប្រទេសម៉ាលី។

នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាពនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះបានបន្តថា លោកវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បម្រើការជាមេបញ្ជាការរងកងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំតំបន់តេសាលីត បានរងពលីជីវិតនៅវេលាម៉ោង ១០ និង១៥នាទីយប់ នៅប្រទេសម៉ាលីថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០២៣ ។

តាមការធ្វើរោគវិនិច្ឆ័យបឋមរបស់ក្រុមពេទ្យ បានឱ្យដឹងថា ការពលីជីវិតនោះ គឺបណ្តាលមកពីបញ្ហាសួត ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាជំងឺប្រចាំកាយរបស់គាត់ ហើយការធ្វើតេស្ត គឺមិនមានរោគសញ្ញាមេរោគកូវីដ-១៩នោះទេ។

នាយឧត្តមសេនីយ៍បន្តថា នៅពេលនេះ ក្រុមពេទ្យអង្គការសហប្រជាជាតិបាន និងកំពុងធ្វើការស៊ើបអង្កេត និងធ្វើកោសល្យវិនីច្ឆ័យរកមូលហេតុ នៃការរងពលីនោះពិតប្រាកដ ដើម្បីបញ្ជូនទៅទីបញ្ហាធំ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយប្រសិនបើការទទួលមរណៈភាពនោះស្ថិតក្នុងនៅលក្ខខណ្ឌរបស់UN គឺភាគីUNអាចនឹងផ្តល់សំណងជាថវិកាជូនគ្រួសារសពប្រមាណ ៧ម៉ឺនដុល្លាអាមេរិចផងដែរ។

នៅពេលនេះ សពវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត បាននឹងកំពុងធ្វើពិធីសាសនាផងដែរនៅក្នុងតំបន់បេសកកម្មតេសាលីតប្រទេសម៉ាលី ហើយនៅពេលនេះដែរ ខាងភាគីកម្ពុជាយើង ក៏នៅមិនទាន់ដឹងថាតើសពនឹងបញ្ជូនមក ដល់កម្ពុជា នៅពេលណានោះដែរ។

នាយឧត្តមសេនីយ៍បានឱ្យដឹងដែរថា ដោយឡែកនៅគេហដ្ឋានគ្រួសារសពវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត ក៏បាននិងកំពុងធ្វើពិធីបុណ្យសព ដោយមានថ្នាក់ដឹកនាំសាច់ញ្ញាតិចូលរួមរំលែកទុក្ខ និងរងចាំទទួលសពមកពីប្រទេសម៉ាលីផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img