ស្តាប់អត្ថបទជាសម្លេង
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បានដឹកនាំកម្លាំងចំម្រុះចុះជួយអន្តរាគមន៍ មធ្យោបាយ សម្ភារដឹក សហការជាជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ នៅឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅតាមបន្ទាត់ព្រំដែន ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នាតាំងពីថ្ងៃទី៩ ដល់១១ ខែកញ្ញា ឆ្នាំ២០២១ បណ្តាលឱ្យតំបន់វាលទំនាបមួយចំនួននៅតាមបន្ទាត់ព្រំដែនជន់លិចដល់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ។ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួនកំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ ក៏កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង បានត្រៀម២៤លើ២៤ម៉ោង ដោយគ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លេីយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន បានទាន់ពេលវេលា៕
អត្ថបទ និងរូបភាពដោយះ Puthi News