32 C
Phnom Penh
Saturday, June 22, 2024

កម្មករក្រុមហ៊ុន ជួសជុលសំណង់បង្ហៀរទឹកម្នាក់ បើកឡានបែនដឹកដីធ្លាក់ចូលអាងគ្រុឌលង់ទឹកស្លាប់ក្នុងរថយន្ត

បន្ទាយមានជ័យ៖ បុរសម្នាក់បើកឡានបែនដឹកដីធ្លាក់ចូលអាងគ្រុឌ លង់ទឹកស្លាប់ក្នុងរថយន្តដែលជាក្រុមហ៊ុនជួសជុលសំណង់បង្ហៀទឹក ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតភូមិត្រយឹង ឃុំគំរូ ស្រុកថ្មពួក។

ជនរងគ្រោះឈ្មោះ អ៊ុច ចែម ភេទប្រុសអាយុ៤១ឆ្នាំ(មុខរបរបើកបររថយន្តបែនដឹកដី)មានស្រុកកំណើតស្រុកមេមត់ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានបានដឹងដល់កម្លាំងជំនាញបានចុះទៅពិនិត្យឃើញជនរងគ្រោះស្លាប់ក្នុងរថយន្តបែនដឹកដីដែលក្រឡាប់ធ្លាក់ចូលទឹកអាងគ្រុឌដែលរថយន្តបណ្តាលខូចខាតជនរងគ្រោះស្លាប់ដោយលង់ទឹកក្នុងកាប៊ីនរថយន្តលិចចូលក្នុងទឹក។

សមត្តកិច្ចបានបញ្ជាក់ថា៖ ក្រោយសាកសួរស្រាវជ្រាវបានដឹងមូលហេតុគ្រោះថ្នាក់កើតឡើងគឺជនរងគ្រោះបានបើកបររថយន្តបែនដឹកដីក្រុមហ៊ុនម៉ៅការ សាងសង់សំណង់បង្ហៀរទឹក និងដាក់ប្រព័ន្ធលូ កសាងផ្លូវលើខ្នងទំនប់អាងគ្រុឌពេលបើកបរក្រឡាប់ធ្លាក់ចូលទឹកអាងបណ្តាលលង់ស្លាប់។

ប្រជាពលរដ្ឋបានលើកឡើងថា៖ គ្រោះថ្នាក់កើតឡើងអាចបណ្តាលមកពីរថយន្តជនរងគ្រោះបើកគេចគ្នានិងរថយន្ត១គ្រឿងទៀតជារថយន្តបែនដឹកដីដូចគ្នានៅពេលអែបកៀនមាត់ទឹកបណ្តាលក្រឡាបចូលអាងគ្រុឌហើយជួយមិនទាន់បណ្តាលជនរងគ្រោះជាប់ក្នុងកាប៊ីនរថយន្តលង់ទឹកស្លាប់។

ក្រោយសមត្ថកិច្ចពិនិត្យសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមហ៊ុនដឹកសាកសពប្រគល់ជូនសាច់ញាតិនៅស្រុកកំណើត ហើយរថយន្តដែលក្រឡាប់ចូលបង្កអោយមានសា្លប់ជនមនុស្សត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីអនុវត្តន៍តាមច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img