26 C
Phnom Penh
Saturday, July 27, 2024

កម្ពុជា ស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពង្រីកទុនវិនិយោគ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានលើកឡើងពីអាទិភាពរបស់ក្រសួងក្នុងការពង្រឹងលើប្រព័ន្ធព្យាករណ៍ប្រពន្ធប្រកាសអាសន្ននិងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាក្នុងការពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតួនីយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានីភ័យនៃគ្រោះទប់ទល់នឹងការប្រែប្រួលអាកាសធាតុសងធម្មជាតិនានា។ ការស្នើនេះក្នុងឱកាសឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន អនុញ្ញាតឱ្យលោក Jiangfeng Zhang ប្រធានការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃ ធនាគារអភិវឌ្ឍឌ្ឍន៍អាស៊ី (ADB) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅទីស្តីការក្រសួងនាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ។ ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីថា ពីភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យភពផែនដីមានការឡើងកម្ដៅ និងបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img