26 C
Phnom Penh
Saturday, July 27, 2024

កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិចូលតាមផ្លូវអាកាស ប្រមាណជាង៥ម៉ឺននាក់ ក្នុងរយៈពេល៧ខែ ធ្លាក់ចុះ ៩២%

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាបានទទួលភ្ញៀវអន្តរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ក្នុងរយៈពេល ៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១ បានចំនួនប្រមាណ៥ម៉ឺននាក់ ដោយចំនួននេះគឺមានការធ្លាក់ចុះ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។  

អាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលទទួលភ្ញៀវទេសចរអន្ដរជាតិ គឺរួមមាន៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានជាង៤ម៉ឺននាក់ ធ្លាក់ចុះ ៨៨,៧%, អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានចំនួន៤នាក់ ធ្លាក់ចុះ ១០០% និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ មាន៧៨១៦នាក់ ធ្លាក់ចុះ ៨៧,៥%។  

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង  “ផែនយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”។ ខណៈពេលផែនការនេះបញ្ចប់ រាជរដ្ឋាភិបាលនឹងបើកឱ្យភ្ញៀវទេសចរបរទេស ចូលមកកម្សាន្ត នៅកម្ពុជាឡើងវិញ។  

សូមជម្រាបថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ល្អនៃការចាក់វ៉ាក់សាំងជូនប្រជាជន ដោយគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់សាំងសរុបមានប្រមាណ ១១,៤៤លាននាក់ ដែលជាក្តីរំពឹងនៃការបើកឱ្យមានប្រក្រតីភាពឡើងវិញសង្គម-សេដ្ឋកិច្ច៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img