30 C
Phnom Penh
Saturday, July 27, 2024

កម្ពុជា កំពុងស្វែងរកការពង្រីកទីផ្សារនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអតីសហភាពសូវៀត

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងជំនាញពាក់ព័ន្ធ កំពុងជំ រុញការចរចាជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរុប-អាស៊ី ដើម្បីពង្រីកបើកទីផ្សារកសិផលកម្ពុជាមួយចំនួន ដែលរួមមាន អង្ករ ផ្លែទុរេន ស្វាយ ចេក ដូង ក្រូចផ្លុង ម្នាស់ មៀន និងស្រកានាគ ទៅកាន់ទីផ្សារអតីសហភាពសូវៀត។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំរវាងកម្ពុជា ជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរុប-អាស៊ី កាលពីពេលថ្មីៗនេះ ដើម្បីសម្រេចលើសេចក្តីថ្លែងការរួមគ្នាមួយ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧ និង០៨ ខែកញ្ញា ២០២១ខាងមុខនេះ។

លោកបានបន្តថា គិតមកដល់ពេលនេះ កម្ពុជាបានជួបប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ចំនួន៣លើករួចមកហើយ ដោយការពិភាក្សាចុងក្រោយបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងពិនិត្យលើនីតិវិធីគយពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដល់កម្ពុជា ព្រមទាំងនីតិចរចាជុំវិញកិច្ចព្រមព្រៀង FTA ផងដែរ។

សូមជម្រាបថា សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ឬសហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី (EAEU) ត្រូវបានបង្កើតឡើងជាផ្លូវការណ៍នៅ ខែមករា ឆ្នាំ ២០១៥ ដែលរួមមានប្រទេសជាសមាជិក ដូចជាសហព័ន្ធរុស្សី ប្រ ទេសបែលឡារូស កាហ្សាក់ស្ថាន គៀហ្សាក់ស្ថាន និងប្រទេស អាមេនី។ សហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី បានធ្វើសមាហរណកម្ម សេដ្ឋកិច្ចទីផ្សារតែមួយ ដែលមានប្រជាជនសរុបប្រមាណ១៨៣លាននាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img