ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន៥,៩៣លានតោន។


កសិផលដែលនាំចេញភាគច្រើនទៅកាន់ប្រទេសវៀតណាម មានចំនួន៦៤,១១% ប្រទេសថៃ មានចំនួន២១,៤៩% ប្រទេសចិនមានចំនួន៩,៦៩% និងទៅកាន់គោលដៅប្រទេសចំនួន៨៧ ផ្សេងទៀតមានចំនួន៤,៧១% តែប៉ុណ្ណោះ។
ផលិតផលដែលនាំចេញនោះភាគច្រើនមានដូចជា ស្រូវ អង្ករ ផ្លែចេក ផ្លែស្វាយ ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី ផ្លែមាន និងតាងែន ជាដើម៕




អត្ថបទ និងរូបភាពដោយ៖ Puthinews