26 C
Phnom Penh
Saturday, July 27, 2024

កម្ពុជាជាប្រទេសដែលអូស្ត្រាលី ចាត់ទុកការផ្តល់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ ឈានមុខគេនៅក្នុងអាស៊ាន

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាដំបូងរវាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយលោក Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ នាទីស្តីការក្រសួង អនុប្រធានបេសកកម្មរូបនេះ បានចាប់អារម្មណ៍ទៅលើការចាក់វ៉ាក់សាំងការពារកូវី-១៩ នៅកម្ពុជា ថា ការផ្តល់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ កន្លងមកបានល្អ ហើយស្ទើរតែជាប្រទេសឈានមុខគេនៅក្នុងអាស៊ាន បាននឹងកំពុងល្បីបំផុតនៅក្នុងពិភពលោក ។

លោក Andreas Zurbrugg បានជំរាបជូនលោកស្រី ឧបនាយករដ្ឋមន្ត្រីទៀតថាលោក បានមកដល់កម្ពុជា រយៈពេល ៣ខែ មកហើយ ហើយមានការចាប់ អារម្មណ៍ខ្លាំងលើការរីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យ។ បេសកកម្មរបស់លោក គឺក្នុងនាមអ្នកជួយសម្រប សម្រួលសហប្រតិបត្តការណ៍ជាមួយកម្ពុជា និងរដ្ឋាភិ បាលអូស្ត្រាលីតាមរយៈស្ថានទូត ពិសេសក្នុងពេលកម្ពុជាកំពុងត្រៀមលក្ខណៈសម្បត្តិរៀបចំកិច្ចប្រជុំសំខាន់ៗកំរិតពិភពលោកជាច្រើននៅចុង ឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចជាការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំអាស៊ានជាដើម ។

ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរាបជូនភ្ញៀវថា៖ ការចាក់វ៉ាក់សាំងនេះ ជាជំហររបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាយុទ្ធសាស្រ្ត
រួចហើយ គឺជាការស្រោចវ៉ាក់សាំងជូនប្រជាជនកម្ពុជាក្នុងគោលដៅ ១០លាននាក់ ហើយបច្ចុប្បន្នសម្រេចបានជិត១០០ភាគរយ នឹងកំពុងបន្តចាក់ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ ឆ្នាំបន្ថែមទៀត ។

លោកស្រីបន្ថែមទៀតថា ការបើកយុទ្ធនា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ធ្វើ ឡើងចាប់ពីប្រជុំជន ដល់ជនបទ មិនប្រកាន់ឋានៈ ជាតិសាសន៍ និន្នាការនយោ បាយនោះឡើយ ដោយរាប់ទាំងពលករខ្មែរមកពីក្រៅប្រទេស ក៏ត្រូវទទួលបានដោយឥតគិតថ្លៃ។

ទាក់ទិននិងងវ៉ាក់សាំងនេះដែរ លោក Andreas Zurbrugg បានជំរាបជូនលោកស្រី ម៉ែន សំអន ថា៖ រដ្ឋាភិបាលអូស្រ្តាលី បានចំណាយថវិកាប្រមាណជា៣៥លានដុល្លាលើគំរោងមួយក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលបានសហការណ៍ជាមួយក្រសួងសុខាភិបាលកម្ពុជា អង្គការយូនីសែហ្វ និងអង្គការ សុខភាពពិភពលោក ។

លោក Andreas Zurbrugg បន្តទៀតថា៖គម្រោងជំនួយវ៉ាក់សំាងកូវីដ-១៩នេះ គឺយើងមិនមែនតែទិញវ៉ាក់សំាងតែមួយ មុខនោះទេ យើងជួយទូទៅ លើលទ្ធកម្ម បច្ចេកទេស ការបណ្តុះ បណ្តាលពេទ្យ ធ្វើយ៉ាងណា ឲ្យគាត់ទុកដាក់ និងដឹកជញ្ជូនវ៉ាក់សំាង ឲ្យមានប្រសិទ្ធភាព។ រដ្ឋាភិបាលអូស្ត្រាលីក៏បានគិតពិចារណា ទៅលើការបន្ថែមវ៉ាក់សំាងថ្មី ដែលផ្អែកតាមស្ថានភាពជាក់ស្តែង ព្រោះនៅកម្ពុជាយើងបានវ៉ាក់សំាងច្រើន ណាស់ហើយ ចឹងវ៉ាក់សំាងថ្មីអូស្ត្រាលីមក ក៏ដូចជាវ៉ាក់សំាងដូសទី៣ ឬសម្រាប់កុមារ ដែលយើងកំពុងពិចារណា បន្ថែមពីលើនេះទៀត នឹងកំពុងធ្វើការជាមួយភាគីខាងលើ សំដៅធ្វើយ៉ាងណា ឲ្យជនងាយរងគ្រោះ នៅតំបន់ដាច់ ស្រយាល ដូចជាកុមារ ឬស្ត្រីពិការ
ជាដើម ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងខាងលើ ទាក់ទងទៅនិងសហប្រតិបត្តិការដល់រដ្ឋាភិបាលយើងខ្ញុំ ។

លោកស្រីបន្តថា ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ ក៏មានបញ្ហាដោះស្រាយ ការលំបាកជាច្រើន ក្នុងជីវភាពរស់នៅរបស់ប្រជាជន ដូចជាការផ្តល់ស្បៀង សម្រាប់ពួកគាត់ ហើយក៏មិនមែនសម្រាប់ផ្គត់ផ្គង់តែក្នុងប្រទេសនោះទេ យើងក៏មានពលរដ្ឋចំណាកស្រុក មកពីប្រទេសថៃ ម៉ាទ្បេស៊ី និងវៀតណាម ដែលយើងត្រូវការគិតគូរខ្ពស់ ។

លោកស្រី ម៉ែន សំអន បន្តទៀតថា រាជរដ្ឋាភិបាលយើងខ្ញុំ បានព្យាករណ៍ថា ប្រសិនបើការឆ្លងនេះ មានការថយចុះ អត្រាស្លាប់ថយចុះ យើងនឹងឈានទៅបើកសេដ្ឋកិច្ច ទូទំាងប្រទេសទ្បើងវិញ ពេលនោះ ស្រ្តីរបស់យើង កុមារ របស់យើង និងប្រកបមុខរបរ រកចំណូលបានវិញ ហើយ៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img