26 C
Phnom Penh
Saturday, July 27, 2024

កន្លែងបើក ប្រភេទហ្គេមបាញ់ត្រីនៅចំណុចភូមិព្រៃទា មហាជនសង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញពេញ៖កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះយោងតាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាតមួយ ឱ្យអភិបាលរាជធានីខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរ និងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

ជាក់ស្តែងខណៈនេះលោកម៉ន វុទ្ធីអធិការខណ្ឌពោធ៌សែនជ័យ   និងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោហ៊ុនយ៉ាងពេញបន្ទុក ក្នុងការមិនអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា។

យោងតាមប្រភពព័ត៌មានពីមហាជន បានឱ្យដឹងថា? បច្ចុប្បន្ននេះ នៅផ្លូវ១១៣ ក្នុងភូមិព្រៃទា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី មួយកន្លែង កំពុងតែបើកដំណើរការយ៉ាងរលូន (ពោល)អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងអាណាចក្រខណ្ឌពោធ៌សែនជ័យ ដឹកនាំដោយលោក ម៉ន វុទ្ធី លោក សក់ ច័ន្ទកញ្ញារិទ្ធ បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែនយ៉ាងពេញបន្ទុកទៀតផង។ មហាជនបានបន្តទៀតថា ករណីលោក ម៉ន វុទ្ធី និងលោក សក់ ច័ន្ទកញ្ញារិទ្ធ បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទបាញ់ត្រីខាងលើនេះ សង្ស័យ លោកម៉ន វុទ្ធីនិងលោកសក់ ច័ន្ទកញ្ញារិទ្ធ អាចនិងត្រូវថ្នាំសណ្តំ ឬទទួលលាភទទួលជ័យ ពីម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅ ទើបបានជារក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៌តាមបទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

មហាជនបានសំណូមពរដល់លោក ស ថេត ស្នងការរាជធានីភ្នំពេញ ពិសេសលោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ សូមមេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះឱ្យខានតែបាន  ដែលអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កំពុងតែនាំគ្នាផ្គើន និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img