30 C
Phnom Penh
Saturday, July 27, 2024

កន្លែងឈ្មួញលក់ម៉ូតូគ្មានពន្ធមន្ត្រីគយ និងរដ្ឋករចាប់មិនបាន ចាប់បានតែប្រជពលរដ្ឋ ធ្វើចរាចរណ៍ម៉ូតូគ្មានពន្ធនៅលើដងផ្លូវ (នេះសម្តីប្រជាពលរដ្ឋបានលើកឡើង)

បន្ទាយមានជ័យ៖ ស្ទាក់ចាប់តែមួយភ្លេត មន្ត្រីគយ និងរដ្ឋករចាប់បានម៉ូតូអត់ពន្ធដែលជិះតាមផ្លូវក្នុងក្រុងប៉ោយប៉ែត ជាង២០គ្រឿងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលដាក់ស្ទាក់ចាប់បណ្តោយផ្លូវចំណុចប៊ូសោភ័ណស្ថិតនៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

មន្ត្រីការិយាល័យគយ និងរដ្ឋករក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជាការណែនាំពីអគ្គនាយកដ្ឋានគយរដ្ឋករកម្ពុជា និងវិធានការពីប្រធានសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋករផ្នែកស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសក្រុងប៉ោយប៉ែតបានចល័តស្ទាក់ចាប់ម៉ូតូគ្មានពន្ធចំនួន២៤គ្រឿង។

មន្ត្រីរូបនោះបានបញ្ជាក់ថា៖ ចំពោះម៉ូតូដែលគ្មានចំនួន២៤គ្រឿងមន្ត្រីគយ និងរដ្ឋាករបង្ក្រាបត្រូវបាននាំយកទៅរក្សាទុកនៅស្នាក់ការគយរដ្ឋាករក្រុងប៉ោយប៉ែតដើម្បីឱ្យម្ចាស់ចូលខ្លួនទៅបង់ពន្ធតាមច្បាប់កំណត់។ ចំពោះម៉ូតូគ្មានពន្ធមន្ត្រីគយ និងរដ្ឋាករផ្នែកស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើសក្រុងប៉ោយប៉ែត នៅតែបន្តការបង្ក្រាបម៉ូតូគ្មានពន្ធ និងទំនិញផ្សេងៗគ្មានពន្ធដើម្បីប្រមូលពន្ធរដ្ឋ។

ម្ចាស់ម៉ូតូបានលើកឡើងថា៖ មន្ត្រីគយ និងរដ្ឋាករដែលជាមន្ត្រីបង្ក្រាបម៉ូតូគ្មានពន្ធគួរតែទប់ស្កាត់ម៉ូតូដែលនាំចូលគ្មានពន្ធតាមបន្ទាត់ព្រំ និងដាក់លក់ម៉ូតូគ្មានពន្ធតាមហាងមិនត្រូវមកចាប់ម៉ូតូប្រជាពលរដ្ឋដែលជិៈកណ្តាលក្រុង ព្រោះម៉ូតូដែលប្រជាពលរដ្ឋជិៈជាម៉ូតូទិញពីឈ្មួញដឹងអត់ពន្ធដែរតែតំលៃថោកគួរសមដែលអាចប្រជាពលរដ្ឋគ្មានលុយទិញម៉ូតូកក្នុងហាងមានពន្ធឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img