26 C
Phnom Penh
Saturday, July 27, 2024

កងកម្លាំងមួកខៀវរបស់ប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលី

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ កម្លាំងយោធាមួកខៀវកម្ពុជា បានធ្វើដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញហើយ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេលមួយឆ្នាំនៅតំបន់បេសកកម្ម MINUSMA នៅសាធារណរដ្ឋម៉ាលី។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរនិវត្តន៍មកដល់មាតុភូមិរបស់កងកម្លាំងយោធាមួកខៀវនេះ។

សូមបញ្ញាក់ថា កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ កងយោធាមួកខៀវកម្ពុជាចំនួនពីរកងបានចេញដំណើរទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ MINUSMA នៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនបេសកម្មបន្តរយៈពេលមួយឆ្នាំ តាមការកំណត់របស់អង្គការសហប្រជាជាតិដែលចេញដំណើរទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលីរួមមាន កងវិស្វកម្មព្រលានយន្តហោះលេខ៩២៧ និងកងកម្ទេចគ្រឿងផ្ទុះលេខ២៨៨ សរុបជាង ៣០០នាក់ (នារី២៦នាក់)។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជាបើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ-១៩ កំពុងមានការវាយលុកដោយកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺ កម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

បច្ចុប្បន្នកម្ពុជាមានកម្លាំងយោធាមួកខៀវសរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេស លីបង់ ស៊ូដង់ ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img