26 C
Phnom Penh
Saturday, July 27, 2024

កងកម្លាំងប្រព្រឹត្តល្មើសច្បាប់ គឺត្រូវចាត់ការតាមច្បាប់មិនទុកឱ្យខូចអង្គភាពឡើយ

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំបានព្រមានថា កងកម្លាំងប្រព្រឹត្តល្មើសច្បាប់គឺត្រូវចាត់ការតាមច្បាប់  ហើយមិនទុកឱ្យខូចអង្គភាពឡើយ។ 

លោកឧត្តមសេនីយ៍ត្រី រូបនេះថ្លែងប្រាប់ពុទ្ធិញូវ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះថា ករណីដែលមានកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយម្នាក់ មានឈ្មោះឡេ ចាន់ដែន ជាកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយ បានឃាត់គោយន្តកន្ត្រៃដឹកឈើទារលុយពីម្ចាស់២០០ដុល្លារ ជាថ្នូរឱ្យគោយន្តនោះទៅមុខ ឬហៅថា រួចខ្លួនពីការបង្ក្រាបនេះលោកបានដឹងព័ត៌មានរួចរាល់ហើយ និងកំពង់ស្រាវជ្រាវបន្ថែមទៀត។

ករណីខាងនេះ កងរាជអាវុធហត្ថស្រុកកំពង់ស្វាយកាក់គោយន្តកន្ត្រៃដឹកឈើជំរិតទារប្រាក់ចំនួន ២០០ដុល្លារ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A ត្រង់ចំណុចភូមិក្បិល ឃុំសាន គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី0២ ខែតុលា ឆ្នាំ២០២១ ។

លោកហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានបានបន្តថា ប្រសិនមានករណីខាងលើនេះ គឺមានចាត់ការតាមនីតិវិធីច្បាប់ នៃកងកម្លាំងអាវុធហត្ថជាធរមាន។ ជូនកាលការដឹកនេះអាចពលរដ្ឋយើងធ្វើផ្ទះ ជួសជុលផ្ទះរបស់ពួកគាត់ក៏ថាបានដែរ។ 

លោកឧត្តមសេនីយ៍ត្រី ហង្ស ថុលបានមានប្រសាសន៍ថា “ខ្ញុំស្អប់ណាស់  និងមានការណែនាំជារឿយៗ តែដូចជាពិបាកនិយាយគ្នាយ៉ាងនេះ បើបទល្មើសខាងលើនេះ បើពិនិត្យឃើញថា ខុសច្បាប់ចាប់បង្ក្រាបបញ្ជូនទៅជំនាញរួចជាការស្រេចហើយ”។

ដោយឡែក ឈ្មោះ ឡេ ចាន់ដែន ជាកងកម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយបានព្រឹត្តល្មើសទារលុយនោះមិនអាចសុំសម្ភាសន៍ ជាមួយរូបលោកបានឡើយ។ 

សូមបញ្ជាក់ថា ដោយសារម្ចាស់គោយន្តកន្ត្រៃអង្វរចុះនៅត្រឹម៦០ម៉ឺនរៀល ដោយលោកខាងលើនេះយល់ព្រមទទួលតែម្តង មុនទារប្រាក់ពីប្រជាពលរដ្ឋចំនួន២០០ដុល្លារ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img