30 C
Phnom Penh
Saturday, July 27, 2024

កកស្ទះចរាចរណ៍ជាច្រើនម៉ោងលើផ្លវជាតិលេខ៤ បណ្តលមកពីរថយន្តដឹកប្រេងក្រឡាប់ ហូរប្រេងពេញផ្លូវ

កំពង់ស្ពឺ៖ នៅលើកំណាត់ផ្លវជាតិលេខ៤  ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥  ស្ថិតក្នុងភូមិទី១  ឃុំត្រែង ត្រយឹង  ស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ  មានករណីកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោង  នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយសារមានរថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនសូគីម៉ិច  បានក្រឡាប់  និងចាក់ប្រេងពេញផ្លូវ។ ករណីនេះ ប៉ូលីសចរាចរណ៍បានចុះសម្រួលចរាចរណ៍នៅកន្លែងកើតហេតុនោះ។

យោងតាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញរថយន្តដឹកប្រេងបានបើកបរ យ៉ាងលឿនចេញពីទិសខាងកើតឆ្ពោះទៅខាងលិច មកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនេះរេចង្កូតហើយក្រឡាប់កណ្តាលផ្លូវតែម្តង បណ្តាលឱ្យប្រេងហូរពាស់ពេញផ្លវ។  រថយន្តដែលក្រឡាប់កណ្តាលផ្លូវនេះ  ពាក់ស្លាកលេខ  កំពង់ស្ពឺ  ៣A-០៥៤៨ បើកបរដោយឈ្មោះ  ប៊ិន  សុខចាន់  ភេទប្រុស អាយុ២៧ឆ្នាំ ។  រថយន្តនេះអាចផ្តើមចេញពីការបើកបរ លឿន លើសល្បឿនកំណត់ បាត់បង់ម្ចាស់ការក្នុងការបញ្ជារថយន្តទើបបណ្តាលឱ្យក្រឡាប់ដូច្នេះ។

សូមបញ្ជាក់ថា ក្រោយពីក្រឡាប់  និងបង្កការកកស្ទះនៅលើកំណាត់ផ្លវជាតិលេខ៤នោះ កម្លាំងអធិការ ដ្ឋាននគរបាលស្រុកភ្នំស្រួច  កម្លាំងចរាចរណ៍ខេត្ដ  កម្លាំងនគរបាល អគ្គិភ័យ បង្ការ  និងសង្រ្គោះ  ខេត្ដកំពង់ស្ពឺ  បានចាត់ការដោះស្រាយ យករថយន្តស្ទូចយក រថយន្ដដឹ កប្រេង   នោះចេញ  ហើយក៏បានចាក់ខ្សាច់ដេីម្បីទប់ស្កាត់ការរអិល  និងសម្រួលដល់ការធ្វើចរាចរណ៍ឡើងវិញ  បញ្ជៀសដល់ការកកស្ទះចរាចរណ៍ផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img