ចំនួនអ្នកទេសចរចិនទៅកាន់ប្រទេសថៃស្ទុះឡើងដល់ ១.៧៥លាននាក់ ក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ ដែលនេះជាតួលេខខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយទិដ្ឋាការ នឹងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួន។ យោងតាមទិន្នន័យដែលប្រមូលបានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ីអាគ្នេយ៍ ដែលទាក់ទាញអ្នកទេសចរមកលេងកំសាន្តច្រើនជាងគេ ជាមួយនឹងចំនួន ៨៨៩.០០០នាក់ តាមពីក្រោយដោយប្រទេសសិង្ហបុរីមានចំនួន៧៨៦.០០០នាក់ និងប្រទេសម៉ាឡេស៊ីមានចំនួន ៧៥៨.៧៧២នាក់។ ឡាវជាប់លេខ៥ មានចំនួន ២៤២.៤០៤នាក់,កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦ ទាក់ទាញអ្នកទេសចរចិនបានចំនួន ១៩០,០០០នាក់ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសស្វាគមន៍ភ្ញៀវទេសចរចិនច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីប្រទេសថៃ និងវៀតណាម។ តាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរចិនចំនួន ១១៣,០០០នាក់ និងហ្វីលីពីនមានចំនួន ១០៩,៥៦៨នាក់។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New