27 C
Phnom Penh
Sunday, September 8, 2024

អភិបាលខេត្តត្បូងឃ្មុំ ស្នើឱ្យក្រុមហ៊ុនរុករករ៉ែមាសមួយដែលទទួលបានសិទ្ធិពីក្រសួង ត្រូវរក្សាចំណុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ

ស្តាប់អត្ថបទជាសម្លេង

ត្បូងឃ្មុំ៖ ក្រុមហ៊ុនរ៉ុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បានទទួលបានសិទ្ធិរុករករ៉ែមាសពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលបាលសិទ្ធិហើយ ក្រុមហ៊ុនមួយនេះបានស្វះស្វែងជួយជាមួយអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្ត។ ជាក់ស្តែងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ តំណាងក្រុមហ៊ុននេះ បានជួបជាមួយ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិភាក្សាការងារ។ 

ក្នុងជំនួបនោះ លោក ជាម ច័ន្ទសោភ័ណ្ឌ បានស្នើដល់ភាគីក្រុមហ៊ុន ត្រូវរក្សាចំណុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋខ្លួន។ សព្វថ្ងៃមានប្រជាប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងអាស្រ័យផលក្នុងតំបន់នោះដោយពួកគាត់ធ្វើសកម្មភាពរ៉ែងជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ ដូច្នេះខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណពីក្រសួង ត្រូវយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ។

ចំពោះខាងតំណាងក្រុមហ៊ុនវិញ និងបានសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីឱ្យពួកគាត់មានការងារធ្វើជៀសវាងការធ្វើចំណាក់ស្រុក ទៅរកការងារធ្វើឆ្ងាយ ឬចេញទៅក្រៅប្រទេសជាដើម។ ក្រៅពីនេះ បានសំណួមពរដល់អាជ្ញាធរខេត្ត ស្រុក ឱ្យជួយផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការរ៉ុករករ៉ែធ្វើទៅបានរលូន ព្រោះជាផលប្រយោជន៍ទាំងអស់គ្នា ទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាល៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img