27 C
Phnom Penh
Sunday, September 8, 2024

មនុស្ស១៧នាក់ ត្រូវបានចាប់ខ្លួនករណីល្មើសនឹងវិធានការរបស់រដ្ឋបាលខេត្តកំពត

ស្តាប់អត្ថបទជាសម្លេង

កំពត៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើស នឹងបម្រាមវិធានការរបស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល នៅខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រង ដែលបានបើកឱ្យដំណើរការជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ចំនួន0២បន្ទប់ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ស្រី៥នាក់)។ បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញបាននឹងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img