27 C
Phnom Penh
Sunday, September 8, 2024

ព្រះមហាក្សត្រ និងព្រះរវរាជមាតាជាតិខ្មែរ យាងមាតុភូមិនិវត្តន៍វិញពីប្រទេសចិនវិញ ហើយ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេ បានយាងមាតុភូមិនិវត្តន៍វិញហើយ ក្រោយយាងទៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាល ព្រះរាជសុខភាព តបតាមការយាង ពីក្រុមគ្រូពេទ្យ នៅសាធារណរដ្ឋប្រជាមានិតចិន។

អញ្ជើញថ្វាយព្រះរាជមាតុភូមិនិវត្តន៍ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលនេះរួមមាន ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។

សូមជម្រាបជូនថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី តែងតែយាងជាទៀងទាត់ ទៅកាន់រដ្ឋធានី ប៉េកាំង តាមការណាត់របស់ក្រុមគ្រូពេទ្យជំនាញ របស់ប្រទេសចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព របស់ព្រះអង្គ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img