ស្តាប់អត្ថបទជាសំឡេង
បន្តោងខ្សែករបស់ទេពអប្សរា ឬស្ដ្រីសួគ៌ា ជាគ្រឿងអលង្កាដ៏ពេញនិយមមួយក្នុងសតវត្សទី១២ នាសម័យអង្គរដ៏រុងរឿង ដែលមានសេសសល់ភស្ដុតាងជាច្រើនរហូតដល់សព្វថ្ងៃ។
ភស្ដុតាងពីបន្តោងនេះ គឺមាននៅលើជញ្ជាំងមហាប្រាសាទអង្គរ ដែលពាក់ជាប់នៅនឹងកអប្សរា ប៉ុន្តែគេមិនដឹងថារបស់នេះ ប្រើប្រាស់ដើម្បីជាលម្អ ឬសម្រាប់ឋានៈអ្វីខ្លះនោះទេ ដោយសារអប្សរាខ្លះមានពាក់ខ្លះទៀត គឺមិនមាននោះទេ។ ក្រៅពីជញ្ជាំងប្រាសាទ បន្តោងពិតប្រាកដក៏ត្រូវបានគេរកឃើញផងដែរ ក្រៅពីនោះអ្នកស្រាវជ្រាវថែមទាំងរកឃើញពុម្ពសម្រាប់ចាក់ធ្វើបណ្ដោងថែមទៀត ដែលទាំងនេះសុទ្ធសឹងជាសក្ខីភាពដ៏មានតម្លៃបំផុត របស់ខ្មែរសម័យនោះ។
បុព្វបុរសខ្មែរនាសម័យកាលអង្គរដ៏រុងរឿង បានរចនាឡើងនូវគ្រឿងអលង្ការជាច្រើន ដើម្បីពាក់លម្អលើរាងកាយបង្កើនសោភ័ណភាពមួយកម្រិតទៀត តំណបន្សល់ទុកតាំងពីបុរាណកាលរហូតមក។ ផ្អែកតាមការសិក្សាស្រាវជ្រាវ ដោយក្រុមបុរាណវិទ្យាបានឱ្យដឹងថា នៅក្នុងសម័យអង្គរ ព្រះរាជវាំងខ្មែរនាសម័យនោះ គេប្រើមាស ប្រាក់ ប្លាទីន លង្ហិន សំរឹទ្ធិ អង្កាំ ត្បូងជាដើមមកច្នៃជាអលង្កា ដែលមានដូចជា៖ មកុដ សង្វារ កងកន់ (ស្នាប់ដើមដៃ) កណ្ឌល (ទំហូឬកាវ) ក្រវ៉ាត់ទ្រូង និងបន្តោងខ្សែក.នេះ -ល-៕
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន