27 C
Phnom Penh
Sunday, September 8, 2024

បង្រាបមុខសញ្ញា ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ចំនួន៨នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំនួន ៨នាក់ កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរោងចិញ្ចឹមទា ស្ថិតនៅផ្លូវលំ ក្នុងភូមិ/សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។/

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ក្រោយពីកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់រួច ដកហូតបាន ក្រាមសថ្លាចំនួន ២កញ្ចប់ (ថង់តូច) ដាវកែច្នៃចំនួន ១ដើមប្រវែង៥៦សង់ទីម៉ែត្រ, កាំភ្លើងជ័រខ្លីចំនួន ១ដើម, ម៉ូតូ ១គ្រឿង, ទូរស័ព្ទ ១គ្រឿង, កាបូបស្ពាយចំនួន២, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀន១, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ស្លាកលេខម៉ូតូ ១សន្លឹក។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img