27 C
Phnom Penh
Sunday, September 8, 2024

តំណាងរដ្ឋមន្ត្រីធម្មការ ចាត់ទុកការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នាដំណាក់កាលនេះ គឺជាការកសាងនូវបុណ្យកុសលដ៏ធំធេង ជូនមនុស្សជាតិ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ តំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា តាមរយៈយុទ្ធនាការរបស់រាជរដ្ឋាភិបាលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា នឹងអាចវិលត្រឡប់ទៅកាន់ប្រក្រតីភាព ភាពសំបូរសប្បាយឡើងវិញ ហើយបានចាត់ទុកថា ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ នាដំណាក់កាលនេះ គឺជាការកសាងនូវបុណ្យកុសលដ៏ធំធេងណាស់ ជូនមនុស្សជាតិ ដែលអាចជួយរក្សាឲ្យបាននូវសុខភាព និងអាយុជីវិតដ៏មានតម្លៃ។


នេះបើតាមការលើកឡើងរបស់ឯកឧត្តម លន់ មុនីរតនា រដ្ឋលេខធិការ និងលោកជំទាវ ឯកឧត្តម ឈិត សុគន្ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជាតំណាងឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ក្នុងឱកាសអញ្ជើញនាំយកទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត គឺវត្តសត្ថារាមពពឺស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង និងវត្តសិរីមង្គលខ្យោក ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្នុងពេលរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច និងក្រសួងបានចេញសេចក្តីណែនាំ ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។


ក្នុងឱកាសនោះ ឯកឧត្តម បានទូលប្រគេន និងជម្រាបជូន ព្រះសង្ឃ តាជី យាយជី ទាំងអស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងក្រុមការងារចុះជួយខេត្ត និងរដ្ឋបាលខេត្ត ក្នុងការជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ព្រះសង្ឃនិងប្រជាជនទាំងអស់ ក្នុងស្ថានភាពដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឯកឧត្តម បានអំពាវនាវ ដល់ព្រះសង្ឃគ្រប់អង្គ និងលោកតាជី យាយជី សូមបន្តមានជំនឿចិត្ត មកលើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសមរភូមិកូវីដ-១៩ និងសូមចូលរួម ជាមួយវិធានការរបស់សុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «៣ការពារ ៣កុំ» ឱ្យបានគ្រប់ៗគ្នា៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img